ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ​បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​
Thu,28 April 2022 (Time 11:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 269នាក់)

មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្គន់ ឃុំ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បានឲ្យដឹងថា លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​នៅក្រោយ​ផ្ទះ​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល ។

​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​នោះ​នៅ​ខាងក្រោយ​ហាង​លក់​បាយ​យីហោ​៩៩ ដែលជា​លំនៅដ្ឋាន​របស់​លោក កាំ​ង គឹមហុង តែម្ដង ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន ។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឯម កុសល ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាល​ខេ​ត្រ​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​ក្នុងភូមិ​ស្គន់​ឃុំ​សូ​ទិព្វ​ស្រុក​ជើងព្រៃ​ជាបន្ទាន់ ។​

​សេចក្ដីរាយការណ៍​ដដែល​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា បន​ល្បែង​បញ្ជល់មាន់​នៅ​សង្វៀន​របស់លោក កាំ​ង គឹមហុង បើក​លេង​ទ្រង់ទ្រាយ​ធំ​ព្រោះ​គូរ​ពិសេស​ដាក់​ដើម​ថា​ន់​ពី​៤០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ ហើយ​បន​ល្បែង​និង​វង់​អាប៉ោង​ក៏​ស៊ី​សង​លុយ​ច្រីនៗ​ដែរ ។​

​បន​ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង​បើក​លេង​ចាប់ពី​វេលា​ម៉ោង ១១ ថ្ងៃ​ជិត​ត្រង់ រហូត​ដល់​ល្ងាច ដូច្នោះ​លោក កាំ​ង គឹមហុង ដែល​ជា​អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ និង​ជា​មេ​បន​ល្បែងស៊ីសង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ ។​

​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្ដិសុខ​សង្គម ព្រោះ​លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ ទទួលបន្ទុក​ផែន​ព្រហ្ម​ទ​ណ្ឋ បែរ​ជា​អាច​បើក​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​គឃ្លើន ។

​តាម​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ដោយសារ​លោក កាំ​ង គឹមហុង អធិការរង​ស្រុក​ជើងព្រៃ​បើក​បន​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​នោះ ហើយ​ទើប​បច្ចុប្បន្ន​នៅ​ឃុំ​សូ​ទិព្វ​ស្រុក​ជើងព្រៃ​កើតមាន​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ។​

​ហេតុនេះ លោក ឯម កុសល ដល់​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មិន​គួរ​បណ្ដោយ​ឲ្យ​លោក កាំ​ង គឹមហុង អធិការរង​នគ​បាល​ស្រុក​ជើងព្រៃ​ធ្វើៗ​តាម​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ ។​

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏​អំពាវនាវ​អោយ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ​ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​អភិបាលខេត្ត​កំពង់ចាម និង​ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម​ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ