ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​!
Tue,30 March 2021 (Time 08:26 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 513នាក់)

ដោយ ៖ លោក ថៃ ប៊ុនរិទ្ធ
ទូរទស្សន៍ ធី ស៊ី អិន អនឡាញ
http://tcn-asian.com/
Tel: ០១២៣៩១៩៤៥

នា​ព្រឹក ថ្ងៃ​ចន្ទ ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​នាំយក​ថវិកា​ចំនួន ប្រាំ​លាន ពីរ​សែន​រៀល (៥,២០០,០០០​រៀល​) អង្ករ​ចំនួន ២៦​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៨​គ្រួសារ និង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ទុរគតជន​ចំនួន​១៨​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន អង្ករ ០៣​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល ។
២-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួល បាន អង្ករ ០៤​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល ។
៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៤-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
៦-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ​មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​
៧-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៨-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល ។​
៩-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការ​ភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១១/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១២-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៤-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ​។​
១៥-/ ឈ្មោះ អិត សំអាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ព្រែកកំពឹស អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៦-/ ឈ្មោះ ហម ស៊ីផា​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ (​មាន​ជម្ងឺ​ប្រចាំកាយ​ដើរ​មិន​រួច​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៧-/ ឈ្មោះ ឃុត វន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ (​ស្វិតជើង​ដើរ​មិន​រួច ស្លាប់​03-12-2020 នៅ​កូន​ពិការ​ដែរ​) នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​។​
១៨-/ ឈ្មោះ ស្រាំ ម៉ន ភេទ​ស្រី អាយុ​៧៩​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង ( មាន​ជម្ងឺ​ប្រចាំកាយ ដើរ​មិន​រួច ) ស្នើសុំ​អង្ករ ០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ