ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប មាន​ខ្នងបង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​
Sat,06 February 2021 (Time 08:00 PM)
ដោយ ៖ TCN-ASIAN (ចំនួនអ្នកអាន: 459នាក់)

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​សៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​លោក គុណ ញឹម អគ្គនាយក​គយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ឈ្មួញ​ធំៗ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ ចូល​មក​ស្តុក​ទុក​និង​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប តែម្តង​។​

​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​មួយចំនួន​បានឲ្យដឹង​ថា​ការ​ដែល​ពួកគេ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ខ្មែរ​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ ចូល​ដល់​ក្រុង​សៀមរាប គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន​មេ​គយ​ចល័ត​ខេត្តសៀមរាប និង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ផងដែរ​។ គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ជា​មួយ​លោក ម៉ៅ សាមឿន និង​លោក សុខ សុ​ដា​រ៉ា នោះ​ឡើយ​ព្រោះ​លោក សុខ សុ​ដា​រ៉ា តែង​យក​ឈ្មោះ​លោក គុណ ញឺម អគ្គនាយក​គយ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន ។ ឈ្មួញ​ទាំងអស់​សុទ្ធតែ​សុំ​ការយោគយល់​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​ការរំខាន​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ចូល​ដល់​ក្រុង​សៀមរាប យ៉ាង​សុខ​ស្រួល​។ ចំណែក​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​សៀមរាប​និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក គុណ ញឹម អគ្គនាយក​គយ បណ្តោយ​ឲ្យ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ