ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​
Sat,06 February 2021 (Time 07:36 PM)
ដោយ ៖ TCN-ASIAN (ចំនួនអ្នកអាន: 440នាក់)

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ភូមិ​ស្ទឹង​សំរោង ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​មន្ត្រីក្រោមឱវាទ​នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រលូន​។ សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា​ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញផ្ទុក​មិន​លើស​ទម្ងន់​ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ឡើយ​។

​ចំណែក​ម្ចាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដឹក​ខ្សាច់​ដឹក​ថ្ម​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថា នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​ទាំងនោះប​ង់​លុយ​តាម​ការកំណត់​របស់​លោក នុត លី និង​មន្ត្រីក្រោមឱវាទ​។​

​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល បានឲ្យដឹង​ទៀតថា ការដែល​លោក នុត លី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ផងដែរ​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ព្រម​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស គួរ​ពិនិត្យ​ឡើង​វី​ញ​ជាបន្ទាន់ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។ ដោយហេតុ​ថា រឿងអាស្រូវ​ពុករលួយ​ពេញទំហឹង​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​មន្ត្រីក្រោមឱវាទ​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​លាតត្រដាង​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​បើតាម​សេចក្តីរាយការណ៍​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយ​របស់​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ជា​ប្រភព​ចំណូល​របស់​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក បូរី វង្សា​និត ទេ​នោះ​គឺ​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល​មិន​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​រឿងអាស្រូវ​ពុករលួយ​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ