កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១ (ម៉ោង 2:30)ដោយ៖ ថៃ ប៊ុនរិទ្ធសេចក្តីរាយការណ៍ពីអ្នកស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលជាង២ឆ្នាំក្នុងតំណែងនេះគឺលោក យូ ហេង សាងភាពល្បីល្បាញខាងពុករលួយមានលក្ខខណ្ឌជាប្រព័ន្ធ តាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះគឺលោក យូ ហេង នៅតែបណ្តោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកសំពៅលូននិងស្រុកភ្នំព្រឹក ធ្វើអ្វីៗតាមអំពើចិត្ត។ លើសនេះទៅទៀតលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងយកឈ្មោះ លោក គុណ ញឺម អគ្គនាយកគយ ទន្ទេញជាប់មាត់ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក យូ ហេង បានយកជំនាញនៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងខេត្តបាត់ដំបង យ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ខ្លះផង។ ដោយហេតុថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល។បើតាមសេចក្តីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសថៃគឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយមន្ត្រីគយ។ សេចក្តីរាយការណ៍ស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូនហើយទទួលបានផលចំណេញច្រើន។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ព្រោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក យូ ហេង ធ្វើអ្វីៗតាមអំពើចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ