កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១(ម៉ោង 2:30)ដោយ៖ ថៃ ប៊ុនរិទ្ធសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានអាជីវកម្មរណ្តៅដីធំៗជម្រៅដល់ក្បាលប្រេត២កន្លែង កំពុងដំណើរការយ៉ាងរលូនដែលមានម្ចាស់ឈ្មោះ ថាវ ស្រៀង និងឈ្មោះ លាភ កៅ ដែលល្បីល្បាញយូរឆ្នាំមកហើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពលស្រុកខ្សាច់កណ្តាល និងលោក ប៊ុនផេង អភិបាលស្រុកខ្សាច់កណ្តាល ទេនោះគឺឈ្មួញឈ្មោះ ថាវ ស្រៀង និងឈ្មួញឈ្មោះ លាភ កៅ មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានទេ។សេចក្តីរាយការណ៍ប្រជាពលរដ្ឋក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល បានអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកជា សារិទ្ធិប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល កំពុងបណ្តោយឲ្យឈ្មួញឈ្មោះ ថាវ ស្រៀង និងឈ្មួញឈ្មោះ លាភ កៅ ធ្វើអាជីវកម្មរណ្តៅដីយ៉ាងរលូន។ បើតាមសេចក្តីរាយការណ៍ស្និទ្ធនឹងឈ្មួញឈ្មោះ ថាវ ស្រៀង និងឈ្មួញឈ្មោះ លាភ កៅ បានឲ្យដឹងថា អាជីវកម្មរណ្តៅដីរបស់ឈ្មួញទាំង២នាក់នេះគ្មានច្បាប់អនុញ្ញាតទេ គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំព្រះប្រសប់ បានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ថាវ ស្រៀង និងឈ្មួញឈ្មោះ លាភ កៅ ជីករណ្តៅធំៗជ្រៅៗហើយប្រើប្រាស់រថយន្តកែច្នៃធំៗដឹកជញ្ជូនអាចម៍ដីធ្វើអាជីកម្មដោយមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវបានបទដ្ឋានបច្ចេកទេសនោះទេ។ ដូច្នេះលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏ដូចជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះរថយន្តដឹកអាចម៍ដីរបស់ឈ្មួញឈ្មោះ ថាវ ស្រៀង និងឈ្មួញឈ្មោះ លាភ កៅ ធ្វើឲ្យខូចផ្លូវក្នុងមូលដ្ឋានជាបន្តបន្ទាប់។ ចំណែកលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាលោក ជា សារិទ្ធិប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ