ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
វិធានការរបស់លោក សាយ សំអាល់ គឺជារឿងឥតន័យ ដោយឈ្មួញធំៗនាំគ្នាឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័​ន្ធ ធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូន​ឈើចេញពីតំបន់ជួរភ្នំក្រវាញភាគក​ណ្តាល យ៉ាងពេញបន្ទុក
Thu,07 May 2020 (Time 02:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 373នាក់)

ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា វិធានការរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជារឿងឥតន័យ។ ដោយហេតុថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួនដែលមា​ន​​ការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធនៅតែអាចធ្វើសក​ម្ម​ភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ជួរភ្នំក្រវាញភាគកណ្តាល​ យ៉ាងពេញបន្ទុ​ក​។​ ក្នុងនោះឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញ​ឈ្មោះ ណុប ឌី ហៅឆើត នៅតែអាចកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ជួរភ្នំក្រវាញភាគកណ្តាល ស្រុកវាលវែង ខេត្តពោធិ៍​សា​ត់ ចូលទៅខេត្តកំពង់ស្ពឺ ស្រេចតែអំពើចិត្ត គ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺជាមេខ្លោងធំនៅពីក្រោយបទល្មើសកាប់ឈើ​ដឹកជញ្ជូនឈើចេញពីតំប​ន់​ជួ​រ​ភ្នំក្រវាញភាគកណ្តាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលទៅស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំ​ព​ង់ស្ពឺ យ៉ាងសុខស្រួល។​ ប្រភពបានឲ្យដឹងទៀតថា ប្រ​សិ​ន​បើ​​​គ្មានការឃុបឃិតបើកដៃពីលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សា​ត់ ទេនោះគឺមន្ត្រីបរិស្ថានប្រចាំតំបន់ជួរភ្នំក្រវាញភាគកណ្តាល មិនហ៊ានធ្វើអ្វីៗតាមអំពើចិ​ត្ត​រ​បស់ខ្លួននោះទេ។

ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញអំពីបញ្ហានេះ​ ព្រោះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ក៏​ដូចជាប្រភពពីមន្ត្រីអង្គការក្រៅ​រដ្ឋាភិបាលនៅខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ឈ្មួញធំៗនៅតែបន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ជួរភ្នំក្រ​វាញភាគកណ្តាល យ៉ាងពេញបន្ទុក។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់​ បានឲ្យដឹងថា មិនមែនតែព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល នោះទេដែលកំពុងប្រឈមនឹងកា​របំផ្លាញយ៉ាង​មហន្តរាយ គឺព្រៃ​ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏ប្រឈមនឹងការបំផ្លាញឥតឈប់ឈរដែរ។

ហេតុនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមនោះទេ ហើយគួរចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុង​ស្រុ​កវាលវែង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងនៅស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រកបដោយប្រសិទ្ធភាព។ បើមិនដូច្នេះទេ ព្រៃឈើដែលនៅ​សេ​ស​ស​ល់​ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងខេត្តកំពង់ស្ពឺ ជៀសមិនផុតពីវិនាសក្នុងពេលឆាប់ៗខាងមុខនេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ