ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក សម្បត្តិ គ័ង និងលោក ពុទ្ធ ស្រ៊ុ​ន រស្មី ជានរណា? ល្បីល្បាញខាងល្បែងស៊ីសង និងអុកឡុករាជធានីភ្នំពេញ ខណៈស្នងការរាជធានីភ្នំពេ​ញ កំពុងមមាញឹក
Wed,06 May 2020 (Time 04:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 566នាក់)

រាជធានីភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានឱ្យដឹងថា បុគ្គលដ៏ល្បីឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ជាមេ​​​​​​ឆ្នោតនិង ល្បែងស៊ីសងជាច្រើនទៀត មានយីហោ V168 និង K38 នៅរាជធានីភ្នំពេញ បានបញ្ជាកូនចៅអុកឡុកផ្អើលរា​ជធា​នី​ភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ខណៈដែល លោ​ក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការន​គរ​បា​លរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការអនុវត្តវិធានការការពារជំងឺឆ្លងប្រភេទថ្មី កូវីដ-១៩ និងច្បាប់ចរាចរណ៍ផ្លូវគោគ។

សូមបញ្ជាក់ថា លោកសម្បត្តិ គ័ង និង លោក ពុទ្ធ ស្រ៊ុន រស្មី បានបើកទីតាំងល្បែងស៊ីសងខុសច្បាប់ មានយីហោ V168 និង K38 គ្រ​​​​បដណ្តប់ទាំង១០៥ ប៉ុស្តិ៍រដ្ឋបាល ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ទៅហើយ ។

ប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យអង្គភាពយើងដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុ​ន រស្មី បានដាក់កូនកញ្ច្រែងអោយ​ក​ត់​ឆ្នោតវៀតណាម និងមានឥទ្ធិពលអាចប្រើសមត្ថកិច្ចឱ្យចុះទៅចាប់អ្នកកត់ឆ្នោតផ្សេ​ង​ៗដែលមិនមែនជាគូកនរបស់ខ្លួន ។ ក្រៅពីទង្វើខាងលើនេះ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានអោយក្រុមបង​ធំ​ ជាដៃជើងរបស់ខ្លួន ធ្វើសកម្មភាពទៅគំរាមអុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់អោយពួកខ្លួន ដោយនាំគ្នាប្រើវិធា​នការ លួងផង ខោកផង គំរាមផង ៖
ទី១.ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។
ទី២.ប្រើវិធានការលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។
ទី៣.បើអ្នកណាមិនព្រម នោះក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកសម្បត្តិ គ័ងនិងលោក ពុទ្ធ ស្រ៊ុន រស្មីគម្រាមធ្វើអោ​យ​ភ័​យ​ខ្លាច បាក់ស្មាតី។
ទី៤.អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗតែម្តង ។

បញ្ហាទាំងអស់នេះហើយ ប្រជាពលរដ្ឋបានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគ​របា​ល​រាជធានីភ្នំពេញ មេត្តាបើកការស៊ើបអង្កេ​ត ស្វែងរកពិតនៃករណីដ៏ក្តៅគគុកមួយនេះ និងបង្ក្រាបឱ្យបាននូវល្បែងស៊ីសងទូទាំ​ង​​​​រា​ជធានីភ្នំពេញនេះផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ