ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
មន្ត្រីមូលដ្ឋានក្នុងស្រុកសំរោង ខេត្តតាកែវ បណ្តែតបណ្តោយឱ្យបុគ្គលមានអំណាច ចាក់ដីសាងសង់ឃ្លាំងនៅលើបឹងបត់រកា តាមអំពើចិត្ត
Tue,05 May 2020 (Time 05:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 521នាក់)

ខេត្តតាកែវ ៖ បុគ្គលមានអំណាច បានចាក់ដីនិងសាងសង់សំណង់រឹង នៅក្នុងបឹងបត់រកា ខណៈមន្ត្រីមូលដ្ឋានក្នុងស្រុកសំរោង ខេត្តតាកែវ ជាប់រវល់ការងារមមាញឹក។
ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានបុគ្គលមានអំណាច បានចាក់ដីនិងសាងសង់សំណង់រឹង នៅក្នុងបឹងបត់រកា​ស្ថិ​ត​នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតា​កែ​វ ដែលជាកម្មសិទ្ធិរបស់រដ្ឋតាមអំពើចិត្ត ហើយគ្មានមន្ត្រីពាក់ព័​ន្ធណា ចាត់វិធានការក្នុងការទប់ស្កាត់ទាល់តែសោះ សូម្បីតែលោកអភិបាលស្រុក លោកអធិការ លោកប្រធា​នការិ​យា​ល័​យភូមិបាល លោកប្រធានការិយាល័យ ដែនដីនគររូបនីយកម្ម និងសំណង់ ក៏លោកគ្មានវិធានការក្នុងការទប់ស្កាត់នោះដែរ។ ប្រជាពលរដ្ឋបានបន្តទៀត​ថា​ ឯកឧ​ត្ត​ម អភិបាលខេត្តតាកែវ លោកធ្លាប់បានបញ្ជាឱ្យកាយដីចេញវិញដែរ ប៉ុន្តែនៅបុគ្គលម្ចាស់ទីតាំងនេះ នៅតែផ្គើននឹងបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត នៅតែចាក់ដីប​ន្ថែ​​​​​​​មទៀត ថែមទាំងកសាងសំណង់រឹងដោយគ្មានការអនុញ្ញាតផងដែរ។
ស្របពេលនោះដែរ អង្គភាពយើង បានទំនាក់ទំនងទៅកាន់លោកអភិបាលស្រុកសំរោង លោកបានឆ្លើយតបថា លោកនឹងឱ្យលោកអធិការស្រុកសំរោងចុះទៅមើល ។ ហើយក្រុមការងារយើង បានទំនាក់ទំនងទៅលោកប្រធានមន្ទីរសុរិយោដី លោកបានឆ្លើយថា តំបន់ទាំងអស់នោះ គឺមិនទាន់មានប្លង់នោះទេ ហើយច្បាប់នៃការសាងសង់នេះ ក៏​លោ​កមិនបានដឹងទៀតដែរ ក៏ឱ្យទាក់ទងទៅ លោកប្រធានការិយាល័យភូមិបាលស្រុកសំរោងទៅវិញ ។

ពេលនោះស្រាប់តែលោកអធិការស្រុកសំរោង បានមកជួបអ្នកសារព័ត៌មានយើង ហើយលោកបាននិយាយថា សំណង់ខាងលើនេះគ្មានច្បាប់នោះទេ ស្រាប់តែមួយសន្ទុះក្រោយមក លោកបានថាសំណង់ខាងលើនេះមានច្បាប់ទៅវិញ តើរឿងនេះ​យ៉ា​ងម៉េចទៅវិញ?

ហេតុនេះហើយ ទើបប្រជាពលរដ្ឋសំណូមពរឱ្យថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យនិងដោះស្រាយនូវបញ្ហាខាងលើនេះផង បើមិនដូចច្នេះទេ នោះទន្លេ បឹងបួរ នឹងវិនាសហិនហោ​ចជាមិនខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ