ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀ​ង ៖ក្រោយអនុវត្តន៏ច្បាប់ចរាច​រ​ណ៍ផ្លូ​វ​គោកថ្មី ប្រជាពលរដ្ឋយល់ដឹងច្រើ​ន​ពីសុវត្ថិភាពក្នុងការធ្វើដំណើរតាម​ដ​ង​ផ្លូវ!
Tue,05 May 2020 (Time 03:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 486នាក់)

ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អះអាងថា ក្រោយអនុវត្តន៏ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប្រជាពលរដ្ឋយល់ដឹងច្រើនពីសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេសការប្រើប្រាស់ផ្លូវថ្នល់ប្រកបទៅដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលជាតិខេត្តស្វាយរៀងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំ១៩គោលដៅសំខាន់ៗក្នុងការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយក្នុងមួយគោលដៅមានមន្រ្តីសមត្ថកិច្ចចាប់ពី១០នាក់ទៅ១៥នាក់ដោយសហការជាមួយកម្លាំងនៃកងរាជអាវុធហត្ថផងដែរដើម្បីបង្កើនកិច្ចការពារប្រជាពលរដ្ឋតាមដងផ្លូវអោយធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏។
ឯកឧត្តម បានបន្តថា បច្ចុប្បន្ននៅទូទាំងខេត្តស្វាយរៀងប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចរាចរណ៍ ជាក់ស្តែងម៉ូតូក្តី ម៉ូតូសណ្តោងរ៉ម៉កក្តី បានរៀបចំអោយមាន ភ្លើងបំភ្លឺផ្លូវ កញ្ចក់សម្រាប់មើលផ្លូវ ជាងនេះទៅទៀតសម្រាប់អ្នកបើកបររថយន្តគឺមានការទទួលខុសត្រូវខ្ពស់ និងរួមគ្នាគោរពតាម ច្បាប់ចរាចរណ៍ និង អនុក្រិតថ្មីស្តីច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងល្អប្រសើរ។
សំឡេង: ក្រោយពីអនុវត្តច្បាប់នេះឃើញថាប្រជាពលរដ្ឋទទួលបានលទ្ធផលសុវត្ថិភាពចឹងរយៈពេល ៣ ថ្ងៃចូលថ្ងៃទី ៤ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍តែមួយលើកទេចំពោះខេត្តស្វាយរៀងនេះគឺម៉ូតូប៉ះជាមួយឡានយើងកាត់បន្ថយបានស្ទើរតែ ១០០ភាគរយតែម្តងចំពោះគ្រោះថ្នាក់ចរាចរណ៍ហើយពួកគាត់ចេះគោរពច្បាប់បានល្អនិយាយពីល្បឿនគឺពួកគាត់បន្ថយល្បឿនតែម្ដង។

គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះបន្ទាប់ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោថ្មីនេះ នៅទូទាំងខេត្តស្វាយរៀង មានគ្រោះថ្នាក់តែមួយករណីប៉ុណ្ណោះ ហើយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ