ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះ​ម​ក​​​​ពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិ​ញ្ចឹមបង្កងអូស្រ្តាលី នៅខេត្តឧត្តរមា​ន​ជ័យ
Sun,03 May 2020 (Time 04:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 291នាក់)

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញចុះមកពិនិត្យវឌ្ឍនភា​ព​របស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រីលីនេះ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការពិ​សោ​ធ​ន៍ភ្ញាស់ និងចិញ្ចឹមកូនពូជ ឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផ​លិ​​តបង្កងសាច់ឱ្យបាន១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។

បច្ចុប្បន្នមានកូនពូជប្រមាណ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ៥០តោននៅរយៈពេល៦ខែ និងគ្រោងផលិតកូនឱ្យបាន​៥​-​១​០​លា​​​នកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥ដុល្លារក្នុង១គីឡូក្រាមនៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តត​ម្លៃ​៣០​-៣​៥​ដុ​ល្លារក្នុង១គីឡូក្រាម។

ផ្ទៃដីដែលបាន និងកំពុងចិញ្ចឹមមានចំនួន ២៥ហិកតា នឹងធ្វើការពង្រីកដល់១០០ហិកតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ​ ៧០ហិកតា សម្រាប់ផលិតបង្កងសាច់, ៣០ហិកតាសម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។

ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែង នូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយប​ច្ចេ​ក​​​វិទ្យាសាមញ្ញ តាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ លោករដ្ឋមន្រ្តី វេ​ង សាខុន និងលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរ​ដ្ឋ​បាលជលផល បាននិងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹម ជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួល​បា​នកម្រៃខ្ពស់។

លោកបានសម្តែងការគាំទ្រ ចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែក បង្កើតការងារជូនប្រ​ជា​ពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ ដី​​​ឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាព ស្រប​តា​មប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយអភិបាលខេត្ត លោកសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀត ដែលមានប្រភពទឹកធ​ម្មជា​តិ​​​​​​ល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផល ក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។

លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករ ដើម្បីយកមកចិញ្ចឹម ដោយផ្តល់ប​ច្ចេកទេ​ស ហើយប្រមូលទិញផលបង្កងមកវិញ តាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអ​នា​គត​។ ​​រដ្ឋបាលជល ផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតយកសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ​ដើ​ម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ