ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
កម្ពុជានាំអង្ករទៅក្រៅប្រទេសជាង​៣​០ម៉ឺនតោន និងកសិផលផ្សេងៗជា​​​ង២លានតោន រយៈពេល៤ខែក​ន្ល​ងមកនេះ
Sat,02 May 2020 (Time 03:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 296នាក់)

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ដើម២០២០នេះ កម្ពុជាបាននាំអង្ករទៅក្រៅប្រទេសចំនួនជាង៣០ម៉ឺនតោន និងកសិផលផ្សេងៗជាង២លានតោន ស្មើនឹងជាង ៤៨ ភាគរយ នៃការនាំចេញសរុបកាលពីឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា៖ ការនាំអង្ករចេញ៤ខែដើមឆ្នាំ២០២០នេះ មានចំនួន៣០​​០​,​២៥២តោន គឺមានកំណើន៤១ភាគរយ បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការនាំចេញមានចំនួនត្រឹម ២១៣- ៧៦៣តោន តែប៉ុណ្ណោះ នេះជាកំណើនមួយដែលគួរឲ្យកត់សម្គាល់របស់កម្ពុជា ដែលបានសម្រេចការនាំចេញ មានតួលេខខ្ពស់ក្នុងរយៈពេល៤ខែ នៃការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

របាយកាណ៍ បានបញ្ជាក់ទៀតថា ការនាំចេញអង្ករកម្ពុជាក្នុង រយៈពេល៤ខែកន្លងមកនេះ មានជាង៣៩ភាគរយ គឺបាននាំចេញទៅកាន់ប្រទេសអឺរ៉ុប ជាង៣០ភាគរយ ទៅប្រទេសចិន នឹងជាង១៣ភាគរយទៅបណ្ដាប្រទេសនៅក្នុងរដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ីនិងព្រុយណេ ហើយ ១៨ភាគរយ ទៅកាន់តំបន់ផ្សេងៗ ដែលក្នុងនោះប្រទេសអូស្ត្រាលី ញូហ្សេឡែន មា​ន​ការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងម៉ត់ចត់ចំ​ពោះ​សន្តិសុខស្បៀង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញអង្ករសមួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រ​អូ​ប​រ​បស់កម្ពុជា បានសម្រេចជិត៧ម៉ឺនតោន ដែលផ្ដល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់អាជីវករ និងអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែកការនាំចេញកសិផលសរុបក្នុងរយៈពេល៤ខែនេះ ដោយមានបរិមាណនាំចេញប្រមាណ​២លាន​៧​ពា​ន់​តោ​​​ន ក្នុងនោះដែរ រួមមានចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេក ផ្លែស្វាយ ដំណាប់ស្វាយ ម្រេ​ចនិងបន្លែស្រសស់ជាដើម ។
គូរបញ្ជាក់ថា បើទោះបីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកបានគំរាមកំហែងដល់ការនាំចេញក្ដី តែ​​​​​ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែទទួលបានផលជាវិជ្ជមាន ជាក់ស្ដែងក្នុងរយៈពេល៤ខែ ដើមឆ្នាំ​​២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានប្រមាណ៣០ម៉ឺន២៥៧តោន ក្នុងនោះចិននៅតែជាទីផ្សារនាំ​មុ​ខសម្រាប់អង្ករកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ