ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
អាជ្ញាធរខេត្តកំពង់ធំ នៅតែបន្តរឹតបន្តឹងការពារ ការចម្លងនៃវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់កុំឲ្យវីរុសកូវីដ១៩នេះ រីករាលដាលទៅក្នុងសហគមន៍បន្ថែមទៀត
Fri,01 May 2020 (Time 03:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 291នាក់)

ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ នៅតែបន្តរឹតបន្តឹងការពារ ការចម្លងនៃវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់កុំឲ្យវីរុសកូវីដ១៩នេះ រី​​​ករាលដាលទៅក្នុងសហគមន៍បន្ថែមទៀត  ទោះបីកម្ពុជាមិនមានករណីឆ្លងថ្មីក៏ដោយ ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ទោះបីបច្ចុប្បន្នមិនមានការរកឃើញ វិជ្ជាមាននៃវីរុសកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរខេត្តនិងមន្រ្តីពាក់ព័ន្ធទាំងអស់ នៅតែបន្តខិតខំ អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ ។  ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវរក្សាអនាម័យខ្លួនឯងឲ្យបានស្អាត និងត្រូវផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធានការមួយចំនួន ដើម្បីរួមគ្នាបង្កា​រ​ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ។

ខេត្តកំពង់ធំនិងបន្តអប់រំប្រជាជន ដោយទី១គឺយើងជំរុញឲ្យពួកគាត់ត្រូវបន្តការបង្ការកុំឲ្យឆ្លងជំងឺកូវីដ នឹងដោយយើងបន្តធ្វើ​រា​ល់ ហើយដោយឡែកនៅក្នុងខេត្ត គឺមិនមានការរកឃើញវិជ្ជាមានទេ បើទោះបីជាមានពលរកប្រជមាណជាង៥២០០នាក់ បា​ន​ត្រលប់មកស្រុកកំណើតវិញ ហើយបងប្អូនមួយចំនួនពួកគាត់ដល់ថ្ងៃផុត១៤ថ្ងៃ សឹងតែទាំងអស់ផងដែរ ប៉ុន្តែរទោះបីជាយ៉ា​ង​ណាក៏ដោយ គឺរដ្ឋបាលខេត្តគឺនៅបន្តកិច្ចការនេះបន្តទៀត »។

ឯកឧត្តមអភិបាលខេត្តក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្ន ធ្វើអនាម័យខ្លួនប្រាណ ជាមួយសាប៊ូ ឬ អា​​​ល់កុល ប្រើម៉ាស់ ឬ កន្សែងសំរាប់ខ្ទុបមាត់ពេលក្អក ឬកណ្តាស់ និងមិនត្រូវមានការជួបជុំណាមួយឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ