ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ការផលិតអំបិលឆ្នាំនេះទទួលបានទិ​ន្នផលខ្ពស់ ដោយសារកត្តាអាកាស​ធា​តុ​អំណោយផល ទោះបីជាកម្ពុជា​កំ​ពុងតែជួបនូវជម្ងឺ កូវីដ-១៩ ក៍ដោ​យ​
Wed,29 April 2020 (Time 03:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 210នាក់)

ខេត្តកំពត ៖ ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត អះអាងថា ការផលិតអំបិលឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ ដោយសារក​ត្តា​​​អាកាសធាតុអំណោយផល ទោះបីជាកម្ពុជាកំពុងតែជួបនូវជម្ងឺ កូវីដ-១៩ ក៍ដោយ។
លោ​ក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពតបានឲ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ​​​ទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។ លោកបានបន្តថា ចំពោះផ្ទៃដីនៃការផ​លិ​ត​​​​អំបិលមានចំនួនជាង៤ពាន់ហិចតា និងមានប្រជាពលរដ្ឋផលិតអំបិលចំនួន២០០ក្រុមសាមគ្គី ដោយរាប់បញ្ជូលទាំងខេ​ត្ត​កែ​ប​​​និងកំពត។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះការផលិតអំបិលក្នុងខេត្តកំពតទទួលបានផលច្រើន ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុង​កា​រផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ ឆ្នាំនេះផលិតបានច្រើន ដោ​យសារអាកាសធាតុអំណោយផលល្អមេឃក្តៅល្អ។ឆ្នាំនេះអត់អីទេ មិ​​​ន​អាចខ្វះខាតទេឆ្នាំនេះគ្រប់ ។ ការផលិតអំបិលនេះអាស្រ័យទៅលើអាកា​សធាតុ ដោយសារអាកាសធាតុមានកម្តៅល្អធ្វើឲ្យឆ្នាំនេះ​ផលិតអំបិលបានច្រើន ។ បើអាកាសធាតុមិនអំណោយផលការផលិតអំបិល យើងធ្វើអត់បានទេដូច២ឆ្នាំកន្លងទៅយើងធ្វើ​អ​ត់​បានសោះ ដោយសារភ្លៀងធ្លាក់ពេញរដូវ ចំពេលផលិត។ ឆ្នាំនេះដោយសាររាំងតាំងពីខែ១មករហូតដល់ដើមខែ៤ បានមាន​ភ្លៀ​ងធ្លាក់ ចឹងយើងផលិតអំបិលបានច្រើនក្នុងអំឡុងរយៈពេល៣ខែនេះ។

លោក អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងាកមកប្រើប្រាស់អំបិលធម្មជាតិ ដែលផលិតពីទឹកសមុទ្រ ដែលអាចជួយឲ្យពួ​ក​​​គាត់មានសុខភាពល្អ ពិសេសចំណាយថវិកាតិច៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ