ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​យុវតី "​អប្សរា​២៥​ដួង​" បាន​ចុះ​ជួយ​សរសេរ​ប្រវត្តិរូប​ជូន​ជន​មាន​ពិការភាព​ភ្នែក ចំនួន​ជិត​២០០​នាក់​!
Thu,03 December 2020 (Time 09:16 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 286នាក់)

​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​យុវតី "​អប្សរា​២៥​ដួង​" ដែល​ជា​ក្រុម​របាំ​ជ័យលាភី​ឆ្នើម​កិត្តិយស​ថ្នាក់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ឆ្នាំ​២០២០ សរុប​ក្រុមការងារ​មាន​ចំនួន​២៤​នាក់ ក្នុងការ​ចុះជួយ​បំពេញបែបបទ និង ប្រវត្តិ​រូប ជូន​ជន​មាន​ពិការភាព​ភ្នែក និង​កាយសម្បទា ចំនួន​ជិត​២០០​នាក់ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​សិទ្ធ​បោះឆ្នោត​នា​ពេលខាងមុខ​។ សកម្មភាព​ទាំងនោះ​រួមមាន ការ​សម្រួលការ​ចល័ត​ទី​របស់​ជនពិកា​រ​ដោយ​ការដឹក​ដៃ​នាំ​ផ្លូវ ការសាកសួរ​ព័ត៌មាន ការចម្លង​អត្តសញ្ញាណប័ណ្ណ ការជួយ​បិទ​រូបថត ការជួយ​សរសេរ​ប្រវត្តិ​រូប ការជួយ​ផ្តិតមេដៃ និង ការជួយ​បាញ់​អាល់កុល​លាង​សម្អាត​ដៃ​ជូន​ដល់​ពួកគាត់​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ការចម្លង​មេ​រោគកូ​វីដ​19 ស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​នេះ​ប្រព្រឹត្តឡើង​ដើម្បី​ជួយ​ដល់​ជន​មាន​ពិការភាព នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​ដែល​មាន លោក ចាប តូ (​ជន​មាន​ពិការភាព​ភ្នែក​) ជា​ប្រធាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ជា​ប្រធានកិត្តិយស ក្រោម​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ផងដែរ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ