ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​​ឧត្តរមានជ័យ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ​មិន​អាច​បិទ​បាំង​បានទេ​
Wed,02 December 2020 (Time 08:53 AM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 354នាក់)

កណ្តាល​, ថ្ងៃទី ០១ ខែ​ធ្នូ ឆ្នាំ​២០២០
​ដោយ​៖ លោក ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្ត​ឧត្តរមានជ័យ បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ យក​ជំនាញ​ខាង​ពុករលួយ​កាល​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​បាត់ដំបង មក​អនុវត្តន៍​ក្នុង​ខេត្ត​ឧត្តរមានជ័យ យ៉ាង​ពេញទំហឹង​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្តែង​លោក គុណ ញឹម អគ្គនាយក​គយ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា បច្ចុប្បន្ន​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។
​សូម្បី​តែ​ជ្រូករ​ស់មាន់​រស់​ក៏​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ បើកដៃ​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​នាំចូល​យ៉ាង​ពេញបន្ទុក​ដែរ​ព្រោះ​អាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែករ​ដ៏​រឹងមាំ​។ ប្រសិនបើ​គ្មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​ទេនោះ គឺ​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់ ជ្រូករ​ស់មាន់​រស់​តាម​ច្រក​អូរ​ស្មាច់ ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។​

​ចំណែក​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដោយសា​រអាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​។ លើស​នេះ​ទៅ​ទៀត​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​បើកដៃ​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ឈើ ធ្យូង វល្លិ៍​ផ្តៅ និង​ជ័រទឹក ចេញ​ទៅ​ស្រុក​សៀម យ៉ាង​រលូន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ នៅតែ​បើកដៃ​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ