ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
បន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​បាត់ដំបង​
Wed,02 December 2020 (Time 08:51 AM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 327នាក់)

កណ្តាល​, ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០
​ដោយ​៖ លោក ថៃ ប៊ុន​រិទ្ធ
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដែល​កើតឡើង​យ៉ាង​រាលដាល​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុ​ថា បច្ចុប្បន្ន​នេះ​ល្បែង​ឡូតូ​ចាក់​លុយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេតត្រូវ​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​បាត់ដំបង មិន​ចាត់​វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ជាង​នេះ​ទៅ​ទៀត​លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បានឲ្យដឹងថា នៅ​ខាង​មុខ​សាលា​សុវណ្ណ​ភូមិ មាន​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​មួយកន្លែង​កំពុង​ដំណើរការ​យ៉ាងរ​លូន​ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រជាពលរដ្ឋ​សង្ស័យថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ស្វាយប៉ោ និង​លោក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង ទទួលបាន​ផលប្រយោជន៍​ពី​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​។
​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ព្រោះ​នៅពេល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​គឺ​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ក៏​កើតឡើង​យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​មាន​ការកត់សម្គាល់ថា ចាប់តាំងពី​លោក សាត គឹម​សាន ទទួលបាន​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ជំនួស​លោក អ៊ុច សុខុន រួច​មក​គឺ​ល្បែងស៊ីសង​ក្នុង​សង្កាត់​ស្វាយប៉ោ និង​សង្កាត់​អូរ​ចារ កើតឡើង​ច្រើន​ជាង​មុន​ទៅ​ទៀត​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ក៏​ដូច​ជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ជាបន្ទាន់​។

​ដោយហេតុ​ថា រយៈពេល​ប្រមាណ​១​ខែ​ចុងក្រោយ​នេះ​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង​ហើយ​លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ