ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
បន​ល្បែងស៊ីសង​ក្នុង​ឃុំ​ក្សេម​ក្សាន្ត​ ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្តិ​សុខ​សង្គម​
Wed,02 December 2020 (Time 08:41 AM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 310នាក់)

កណ្តាល​, ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០
​ដោយ​៖ លោក ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​វង្ស​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​ព្រោះ​មន្ត្រី​អជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុងភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជា​បន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។​


​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា វង់ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេ​បើក​លេង​នៅ​ជិត​ខ្ទម​អ្នកតា​ក្នុងព្រៃ​ស្រ​ម មុខ​វត្ត​ត្រាច​ទង ភូមិ​ត្រាច​ទង ហើយ​តែង​ចល័ត​ទៅ​ទីតាំង​ផ្សេងៗ​មិន​ឆ្ងាយ​ពី​វត្ត​ត្រាច​ទង នោះទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក្សេម​ក្សាន្ត និង​លោក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ ទេ​នោះ​គឺ​គ្មាន​នរណារ​អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​អំពើ​ចិត្ត​បានឡើយ​។ ដូច្នេះ​ប្រសិនបើ​លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ មិន​ជាប់​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ទេ​នោះ​គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែង​ស៊ី​ក្នុង​ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ជាបន្ទាន់​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូល​ទៅ​ដល់​កន្លែង​បើក​ល្បែងស៊ីសង​នោះ​បានឲ្យដឹងថា ទាំង​ល្បែង​បៀ​និង​អាប៉ោង​បើក​លេង​ទ្រង់ទ្រាយ​ធំ ស៊ីសង​ក្នុង​១​ដៃៗ​រាប់​រយ​ដុល្លារ​ឬ​រាប់​លាន​រៀល ហើយ​អ្នក​បើក​ល្បែង​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នក​ទៅ​លេង​ល្បែងស៊ីសង​នៅ​ទីតាំង​នោះ​យ៉ាង​ពពាក់​ពពូ​ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ​ថ្នាក់​ស្រុក​មិន​ទាន់​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ដោយសារ​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ហើយ​ទើប​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួក​គាត់​កើត​មាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ហើយ​លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បែរ​ជា​សម្ងំ​ស្ងាត់ឈឹង​ទៅវិញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ