ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា កំពុងតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​
Wed,02 December 2020 (Time 08:40 AM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 273នាក់)

កណ្តាល​, ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០
​ដោយ​៖ លោក ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​អា ភូមិ​ស្វាយ​រលំ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ បានឲ្យដឹងថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​។ ប្រភព​បានឲ្យដឹង​ទៀតថា ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង​ទាំងថ្ងៃទាំងយប់​ហើយ​ដឹកជញ្ជូន​ទាំង​ថ្ងៃ​ទាំង​យប់ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​នៅជាប់​ការដ្ឋាន​បូម​ខ្សាច់​នោះ​។

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ របង​ការដ្ឋាន​បូម​ខ្សាច់​បាន​បាក់​ធ្លាយ​ខ្សាច់​ហូរ​ទឹក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ធ្វើឲ្យ​លិចលង់​ខូចខាត​សម្ភារៈ​នៅក្នុង​ផ្ទះ​ទៀត​ផង​។​

​តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ទីតាំង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​អា ភូមិ​ស្វាយ​រលំ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ប្រភព​បានឲ្យដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់រ​បង​ក្រុង​ហ៊ុន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ព្រោះ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​បូ​ប​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ ដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​រំខាន​ដល់​ការ​ដេក​ពូន​របស់​ប្រជាពលរដ្ឋ​ជាពិសេស​នៅពេល​យប់​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ក៏ដូចជា​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រដ្ឋ​ខេត្តកណ្តាល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជា​បន្ទាន់​ព្រោះ​សំឡេង​ម៉ាស៊ីន​បូម​ខ្សាច់​ញ័រ​រង្គើ​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ជិតខាង​យ៉ាងខ្លាំង​។​

​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់រ​បង​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា បានឲ្យដឹងថា ផ្ទះសម្បែង​ពួកគាត់​ត្រូវ​ប្រះ​ស្រាំ​ជញ្ជាំង​ស្ទើរ​អស់​ទៅហើយ​ដោយសារ​សំឡេង​ម៉ាស៊ីន​បូម​ខ្សាច់ រថយន្ត​ដឹក​ខ្សាច់ ក៏ដូចជា​ខ្សាច់​អូរ​បុក​មក​ប៉ះ​ជញ្ជាំងរ​បង់​ក្រុមហ៊ុន​ដែល​ជាប់​គ្នា​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជា​បន្ទាន់​ព្រោះ​ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ ផាន សុផាន​អ​និតា គិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ ជាក់ស្តែង​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​២១​អា ពី​គល់ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ​ដែល​ជា​ផ្លូវ​កៅស៊ូ​នោះ​កំពុង​ប្រែ​ក្លាយទៅជា​ផ្លូវ​ដី​ហុយ​សំពោង​ពិបាក​ធ្វើ​ដំណើរ ព្រោះ​មាន​គ្រលុក​ធំៗ​ជាច្រើន​កន្លែង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ