ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាជន​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូវី​ដ​១៩ ខណៈ​ដែល​ការរកឃើញ​អ្នក​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា មានការ​ថមថយ​ខ្លះៗ​ហើយ​!
Sat,12 December 2020 (Time 09:18 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 422នាក់)

ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចេញ​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ប្រមុខ​រា​ជ​រាដ្ឋាភិបាល​។

​ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១២​គ្រឿង ដែល​បំពាក់​ដោយ គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង ក៏​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩​នេះ​ឲ្យបាន​ខ្ពស់បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំឲ្យ​មេ​រោគកាច​សាហាវ​មួយនេះ ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត បើទោះបីជា ស្ថានភាព នៃ​ការរកឃើញ អ្នក​វិជ្ជមាន ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺ​មាន​ការ​ថមថយ ខ្លះៗ យ៉ាងណាក៏ដោយ ក៏​លោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅ​តែ​ទទូច សូមឱ្យ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បាន ឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយ​កន្លែង ហើយក៏ នៅ​មាន​ហានិភ័យ​ខ្ពស់ នៅឡើយ​៕
#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ