ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ល្បែងស៊ីសង​នៅ​ជាន់​ទី​៣​ផ្សារ​ស្ទឹងមានជ័យ​ថ្មី កំពុងបើក​ដំណើរការ​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង​
Sat,21 November 2020 (Time 02:54 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ (ចំនួនអ្នកអាន: 271នាក់)

សេចក្តីរាយការណ៍​ពី​ក្រុម​អាជីវករ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បានឲ្យដឹងថា ហ្គេម​បាញ់​ត្រី​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា នៅ​ជាន់​ទី​៣ ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ កំពុងបើក​ដំណើរការ​ឡើងវិញ​យ៉ាង​សុខ​ស្រួល​។

ប្រភព​បានឲ្យដឹង​ទៀតថា កន្លង​មក​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា នៅ​ជាន់​ទី​៣​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ត្រូវ​បាន​បិទ​មួយ​រយៈពេល​ខ្លី ហើយ​ឥឡូវនេះ​ស្រាប់តែ​បើក​ឡើង​វិញ​យ៉ាង​រលូន​។ ចំណែក​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​។​

តាម​ការអះអាង​របស់​ក្រុម​អាជីវករ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បានឲ្យដឹងថា ក្រោយពេល​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា បើក​ដំណើរការ​ឡើងវិញ​គឺ​មាន​អ្នក​ចូល​លេង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា ត្រូវ​បិទ​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​បើក​ឡើង​វិញ​យ៉ាង​ស្រួលៗ​តែម្តង​។

ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា ទំនង​ជា​ម្ចាស់​មណ្ឌល​កំសាន្ត វ៉ាន់ដា មាន​ខ្នងបង្អែក​ក្រាស់​ឬ​មាន​ការបើក​ដៃ​ពី​សំណាក់​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទើប​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា អាច​ដំណើរការ​ឡើងវិញ​យ៉ាង​ពេញបន្ទុក​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ បាន​កត់សម្គាល់​ថា ដោយសារ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា នោះ​ហើយ​ទើប​នៅក្នុង​មូលដ្ឋាន​ពួកគាត់​កើតមាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​ថ្នាក់​ខណ្ឌ​ទេ​នោះ​គឺ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ មណ្ឌល​កំសាន្ត វ៉ាន់ដា មិន​អាច​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​ស្រួលៗ​បានឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ជា​បន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យបាន​ប្រសើរ​ឡើង​វិញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ