ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
អាវុធហត្ថ​ភ្នំពេញ ចេញ​ប្រតិបត្តិ​ការចែក ម៉ាស​ក្រណាត់ របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​!
Fri,13 November 2020 (Time 08:20 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 201នាក់)

ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ ចែក​ម៉ាស​ក្រណាត់ ចំនួន ២​ម៉ឺន​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់​ជូន​ចំនួន ២​លាន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាម​គោលដៅ​មួយ​ចំនួន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ម៉ាស​ចំនួន​០២ សម្រាប់​ធ្វើ​ការផ្លាស់ប្តូរ​គ្នា ព្រោះ​ម៉ាស​នេះ​មាន​ប្រសិទ្ធភាព​អាច​ប្រើប្រាស់​បាន​ច្រើន​ដង ដោយ​បោក​ទឹក​ហាលថ្ងៃ​យកមក​ប្រើប្រាស់​វិញ​បាន​។

​ប្រជាពលរដ្ឋ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ចែក​ម៉ាស​ជូន​រួមមាន : អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប , ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ​...​។​ល​។ ដោយ​ប្រើប្រាស់​មធ្យោបាយ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង ចល័ត​តាម​គោលដៅ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។​

​សកម្មភាព​ចែក ម៉ាស​ដល់​ប្រជាពលរដ្ឋ នាពេលនេះ ធ្វើឡើង​បន្ទាប់​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឲ្យ​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់​។​

​ដោយឡែក​ក្រៅពី​ការចែក​ម៉ាស អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចងក្រង​ការណែនាំ អំពី​វិធី​ប្រើប្រាស់​ម៉ាស និង​ធ្វើការ សង្ខេប​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារណៈជន តាមរយៈ ឧគ្ឃោសនសព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង​ផង​ដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ