ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ជម្លៀស​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង​
Mon,26 October 2020 (Time 03:26 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 177នាក់)

ខេត្ត​កណ្តាល ៖ យប់​ថ្ងៃ​អង្គារ ១១​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ទាំង​បី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ បងប្អូន ក្មួយៗ​ជា​កម្មករសំណង់​ចំនួន​៣០​គ្រួសារ ស្នាក់នៅ​ក្នុង​ភូមិ​សាម៉ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​កងកម្លាំង និង​អជ្ញាធរ​ស្រុក ជម្លៀស​មក​កាន់​ទី​ទួល ដោយ​សុវត្ថិភាព​។​

​សូម​ជម្រាប​ជូន​ថា បងប្អូន ក្មួយៗ កម្មករសំណង់​ទាំង​៣០​គ្រួសារ ដែល​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​នា​ថ្ងៃនេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ ដើម្បី​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​១០​ម៉ឺន​រៀល និង​កុមារ​ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​។​

​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ដើម្បី​មាន​វិធានការ​ត្រៀម​ការពារ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ពី​ជំនន់​ទឹកភ្លៀង អាច​នឹង​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​កណ្តាលស្ទឹង ក្នុងនោះ មាន​ឃុំ​ដើម​ឫស ឃុំ​អន្លង់​រមៀត ឃុំ​ជើង​កើ​ប និង​ឃុំ​កណ្ដោក ឯកឧត្តម បាន​បញ្ជា​ឱ្យ​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គិតគូរ​ជាបន្ទាន់​ក្នុង​ការត្រៀម​បម្រុង​ទុក​នូវ​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស ទឹកស្អាត ថ្នាំសង្កូវ ព្រម​ទាំង​ឧបករណ៍​សម្ភារ​ផ្សេងៗ​ទៀត​ដែល​សម្រួល​ដល់​ការងារ​សង្គ្រោះ​បន្ទាន់ ការជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ឱ្យបាន​ល្អ​ប្រសើរ និង​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​គ្រោះថ្នាក់ ឬ​អត់​អាហារ​ឡើយ​។

​ក្រោយ​ការ​សំណេះសំណាល​នេះ​បានបញ្ចប់ ខ្ញុំបាទ​បាន​បន្ត​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានីយ​បូមទឹក តំបន់ X1 ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ