ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​វត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋ គ្រប់​កាលៈទេសៈ​!
Sun,25 October 2020 (Time 07:50 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធិ​ (ចំនួនអ្នកអាន: 61នាក់)

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ​និង​បម្រើ ប្រជាពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក និង​បាន​បន្ថែម​កម្លាំង​ទៅ​ជួយ​លើកដាក់​លីសែង​និង​រៀបចំ​អំណោយ​សម្រាប់​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ ២​គោលដៅ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ សរុប​ស្មើនឹង ១,៩៨២​គ្រួសារ ដែល​ក្នុងនោះ​រួមមាន​៖

1- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​កាកបាទក្រហម​កម្ពុជា ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១,២៥០​គ្រួសារ មកពី ៦​សង្កាត់ លើ ៨​សង្កាត់ ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រព្រឹត្តទៅ​នៅ​ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

2- ជួយ​លើក​ដាក់​លីសែង​និង​រៀបចំ​អំណោយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២​គ្រួសារ ប្រព្រឹត្តទៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ក្រោម​អធិបតីភាព ឯកឧត្តម ដួង ដា​រ៉ា ជំនួយការ​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​។​

3- ក្រៅពីនេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅ​គោលដៅ​លិច​ទឹក នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ ជួយ​ដឹក​ជញ្ជូន​សម្ភារៈ ដឹកជញ្ជូន​ប្រជាពលរដ្ឋ ត្រឡប់​ចូល​ទៅ​កាន់​ផ្ទះ​ពួកគាត់​វិញ​ជា​បណ្ដើរៗ និង ជួយ​ដុសលាង​បោសសំអាត​ផ្ទះសម្បែង ជូន​ដល់​ពួកគាត់ នៅតាម​តំបន់​ដែល​មាន​ទឹក​ស្រក និង​ជួយ​ច្រក​ដី​ទប់​ទឹក​កុំឲ្យ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ព្រមទាំង សំអាត​បរិស្ថាន​ជុំវិញ​បរិវេណ​គោលដៅ​ឈរជើង គ្រប់ពេល​៕
#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ