ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​?
Sat,24 October 2020 (Time 08:38 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធិ​ (ចំនួនអ្នកអាន: 703នាក់)

រាជធានី​ភ្នំពេញ​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០
​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន បានឲ្យដឹងថា តាមរយៈ​ការធ្វើ​ជា​មេ​ឆ្នោង​យួន​ធំ​ជាង គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​លោក អ៊ូ ឆាយ ក្លាយ ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល មាន​ភូមិគ្រឹះ​ជាច្រើន​កន្លែង​ព្រោះ​ក្នុង​មួយ​ថ្ងៃ​គេ ប្រមូល​លុយ​បាន​រាប់សែន ដុល្លារ និង រាប់រយ រាប់​ពាន់​លាន​រៀល​។

​ប្រភព​បានឲ្យដឹង​ទៀតថា សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ប្រហែល​ទទួលបាន ផលប្រយោជន៍​ជា​ប្រចាំ​ពី​លោក​អ៊ូ ឆាយ មេ ឆ្នោត​យួន ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​ម្នាក់​នេះ បើក​ល្បែង​កន្ទុយលេខ​យ៉ាង​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។ ការដែល​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ព្រោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​នោះទេ​។​

​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន ដ៏​ធំ​ជាងគេ​និង​មាន​ខ្នង បង្អែក​រឹងមាំ​នោះ​នៅតែ បើក​ល្បែង​កន្ទុយលេខ យួន​យ៉ាង ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​ម្នាក់​នេះ​ឡើយ​។

ជាក់ស្តែង តាំងពី​ជំនាន់​លោក ជួន សុវណ្ណ ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រហូត​ដល់​ជំនាន់​លោក ស ថេត ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​នៅតែ​អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​ដដែល​។ ដូច្នេះហើយ​ទើប មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទៅលើ​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​តាម​ច្បាប់​ជា​បន្ទាន់ ។​

​នៅតាម​បណ្តា​សង្កាត់​នានា​ទូទាំង​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ដឹងថា មាន​កូនកញ្ច្រែង​របស់​លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន គ្រប់​កន្លែង​ហើយ​មន្ត្រី​អាជ្ញា ធរ​ក៏ដូចជា​សមត្ថកិច្ច​ថ្នាក់ សង្កាត់​ថ្នាក់​ខណ្ឌ​មិន​ហ៊ាន​បង្ក្រាប​ឡើយ​ទោះបី​ដឹងថា ជា​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាងណា​ក៏ដោយ​។

​ប្រភព​ស្និទ្ធ​នឹង លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​មាន​ឥទ្ធិពល​មិន ធម្មតា​ឡើយ​ទើប​ហ៊ាន​បំពាន ទៅលើ​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​យួន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ប ណ្តា​ខេត្ត​នានា​ជា​បន្ទាន់ ដើម្បី​ឲ្យស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ