ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ប្រជាពលរដ្ឋ​រង់ចាំ​មើល​វិធានការ​ផ្លូវច្បាប់​ទៅលើ​មេ​ឈ្មួញ ឧកញ៉ា គង់ ក្រឹ​ង ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​
Wed,14 August 2019 (Time 01:25 PM)
ដោយ ៖ ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ក្រចេះ​៖ ដោយ ថៃ ប៊ុន​រិទ្ធិ
​បើ​តាម​លិខិត​កោះហៅ​របស់​សមត្ថកិច្ច គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​មាន​ងារ​ជា​ឧកញ៉ា​និង​មាន​ឋានន្តរស័ក្ដិ​ជា​ឧត្តមសេនីយ៍​យោធា ត្រូវ​បង្ហាញខ្លួន​នៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ស្អែក​នេះ​ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​ព្រៃឈើ​។

​បញ្ហា​នេះ​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​គេ​ចង់​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ណាខ្លះ​ដែល​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នា​ពេលកន្លងមក​។

​ជា​ពិសេស​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ ក៏ដូចជា​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ រង់ចាំ​មើល​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​យ៉ាង​មហន្តរាយ​នា​ពេលកន្លងមក​ផងដែរ​។​

​សេចក្តីរាយការណ៍ ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​មាន​តួនាទី​ជា​មេបញ្ជាការរង​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ចាប់តាំងពី​មាន​លិខិត​កោះហៅ​ពី​ប្រធាន​ក្រុមការងារ​នៃ​គណៈកម្មការ​ជាតិ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បានឲ្យដឹងថា កន្លងមក​លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្ត​ក្រចេះ ក៏ដូចជា​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ក្នុង​រឿង​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ផង​ដែរ​។

​លើស​នេះ​ទៅ​ទៀត​លោក ទ្រី សុ​ភក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​សម្រសម្រួល​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។​

​សេចក្តីរាយការណ៍ ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បានឲ្យដឹងថា កន្លងមក​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​មេ​ឈ្មួញ គង់ ក្រឹ​ង តែង​បង្ហាញ​វត្តមាន​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ ថ្នាក់​ដឹកនាំ​នៅ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​៩​កន្លែង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​លទ្ធផល​មិន​ទាន់​ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​បន្ទាប់ពី​នោះ​ប្រធាន​ក្រុមការងារ​នៃ​គណៈកម្មការ​ជាតិ​ទ​ប​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញ​លិខិត​កោះហៅ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ចូល​បំភ្លឺ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ស្អែក​នេះ​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​សំណុំរឿង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន ត្រូវបាន​មហាជន​ដឹងឮ​ជា​យូរ​មក​ហើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1460 នាក់
ខែនេះ :
9878 នាក់
3 ខែនេះ :
30838 នាក់
សរុប :
168853 នាក់