ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក អ៊ូច ភា​អភិបាលខេត្ត​តាកែវ មើលរំលង​លោក សុខ សារឿន​អតីតមន្ត្រី​គយ ករណី​បំពាន​កាន់កាប់​ដី​បឹង​តាកែវ​
Sat,01 June 2019 (Time 11:23 PM)
ដោយ ៖ TCN TV Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្តតាកែវ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ៖ នៅ​ភូមិ​ចក សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បានឲ្យដឹង​ថា​លោក សុខ សាវឿន​មន្ត្រី​គយ​ចូលនិវត្តន៍​ម្នាក់​បាន​ចាក់​របង​បេតុង​ព័ទ្ធ​យក​ដី​បឹង​ខេត្ត​តាកែវ​ជា​ច្រើន​ម៉ែត្រការ៉េ​នៅក្នុង​ភូមិ​ចក​សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចក បានឲ្យដឹង​ទៀតថា លោក សុខ​សាវឿន អតីតមន្ត្រី​សាខាគយ​ខេត្ត​តាកែវ​បាន​បំពាន​ចាក់​របង​បេតុង​ព័ទ្ធ​យក​ដី​ចំណី​បឹង​តាកែវ​ជា​ច្រើន​ម៉ែត្រការ៉េ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​យ៉ាង​រលូន​ព្រោះ​គ្មាន​ការ​ទប់​សង្កាត់​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ​អំពាវនាវ​ឲ្យ​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ឈ្មោះ សុខ សាវឿន​អតីតមន្ត្រី​សាខាគយ​ខេត្តតាកែវ ជាបន្ទាន់​។​
 
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចក សង្កាត់រ​កា​ក្នុង​បានឲ្យដឹងថា ថ្មីៗ​នេះ​ឈ្មោះ សុខ សាវឿន​បាន​ចាក់​បេតុង​បង្គោល​ថ្ម​លើ​ចំណីផ្លូវ​ក្រវាត់​បឹង​តាកែវ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ធ្វើ​ដឹង​ធ្វើ​ឮ​នោះទេ​ហើយ​សូម្បី​តែ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​រកា​ក្នុង បាន​បង្ហើប​ឲ្យដឹង​ថា​កន្លង​មក​ឈ្មោះ សុខ សាវឿន​មាន​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ត្រឹម​១​ប្លង់​ប៉ុណ្ណោះ​គឺ​ប្លង់​ដែល​មាន​ក្បាល​លេខ​១១៦៩ ក្នុង​ភូមិ​ចក សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ ជាប់​នឹង​ដី​ក្រវាត់ក្រុង​ក្បែ​បឹង​។​ប៉ុន្តែ​នៅពេល​ធ្វើ​របង​ស្រាប់តែ​ឈ្មោះ សុខ សាវឿ​នឲ្យកម្ម​ករចាក់​របង​ថ្ម​បេតុង​បំពាន​លើ​ដី​ចំណី​បឹង​តាកែវ​ជា​ច្រើន​ម៉ែត្រការ៉េ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ព្រោះ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​សម្ងំ​ស្ងាត់ឈឹង​។​
 
​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ​បាន​អំពាវនាវ​ឲ្យ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ក៏ដូចជា​លោក នួន សុធា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្តតាកែវ​ចាង់​វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ឈ្មោះ សុខ សាវឿន​ជាបន្ទាន់​។ 
 
​បើ​តាម​សេចក្តីរាយការណ៍​ខ្លះ​បានឲ្យដឹង​ថា​កន្លងម​ក​មន្ត្រី​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​មន្ត្រី​ភូមិបាល ក្រុង​ដូន​កែវ​ធ្លាប់​ចុះ​ទៅ​ណែនាំ​ឈ្មោះ សុខ សាវឿន ម្ដង​រួចមកហើយ ប៉ុន្តែ​ឈ្មោះ សុខ​សាវឿន ដែល​ជា​អតីតមន្ត្រី​សាខាគយ​ខេត្តតាកែវ មិន​អនុវត្តន៍​តាម​នោះទេ ។ ដូច្នេះ មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ដូន​កែវ​គួរ​ចាត់វិធានការ​តាម​ច្បាប់​ទៅលើ​ឈ្មោះ សុខ សាវឿន​ជាបន្ទាន់​ព្រោះ​បុគ្គល​នេះ​កំពុង​បំពាន​កាន់កាប់​ដី​ចំណី​បឹង​តាកែវ​ក្នុង​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​មិន​ញញើត​និង​ច្បាប់​ឡើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1470 នាក់
ខែនេះ :
9888 នាក់
3 ខែនេះ :
30848 នាក់
សរុប :
168863 នាក់