ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក ហ៊ុយ សុជាតិ មេ​សាខាគយ​ខេត្តមណ្ឌលគិរី កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​
Sat,01 June 2019 (Time 11:22 PM)
ដោយ ៖ TCN TV Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្ត​មណ្ឌលគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធ​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា កាល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុយ សុជាតិ​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។ 
 
​ឥឡូវ​នេះ​នៅ​ពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី គឺ​លោក ហ៊ុយ សុជាតិ​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​។​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ​ដែលជា​មេ​សាខាគយ​ខេត្តមណ្ឌលគិរី​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​
 
​សេចក្តីរាយការណ៍​ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី​រួច​មក​គឺ​លោក ហ៊ុយ សុជាតិ​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម​ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់​លោក ហ៊ុយ សុជាតិ​មេ​សាខាគយ​ខេត្ត​មណ្ឌលគិរី ជាបន្ទាន់​។​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ឲ្យដឹងថា​ឈ្មួញ​នាំ​ចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី​បើកដៃ​ឲ្យ​ប្រធានការិយាល័យ​គយ​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​
 
​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​មណ្ឌលគិរី​មួយចំនួន​បានឲ្យដឹងថា ទំនង​លោក ហ៊ុយ សុជាតិ​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​សាខាគយ​ខេត្ត​មណ្ឌលគិរី ទើប​លោក​ហ៊ុយ សុជាតិ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។​ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ហ៊ុយ សុជាតិ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ហើយ​យកឈ្មោះ​មេ​គយ​ធំៗ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​យ៉ាង​ងងើល​។​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧​ក៏​ដូចជា​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក៏​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​ផងដែរ ព្រោះ​លោក ហ៊ុយ សុជាតិ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ទាំង​២​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​
 
​សេចក្តីរាយការណ៍​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ មេ​សាខាគយ​ខេត្តមណ្ឌលគិរី​បានឲ្យដឹង​ថា​ដោយសារ​មាន​ខ្នង​បង្អែករឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទើប​លោក ហ៊ុយ សុជាតិ​អាច​ផ្ទេរ​ពី​តំណែង​ប្រធាន​ការិយោល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​មក​ធ្វើជា​មេ​គយ​ខេត្តមណ្ឌលគិរី យ៉ាង​រលូន ។ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ខេត្ត​មណ្ឌលគិរី រួច​មក​គឺ​លោក ហ៊ុយ​សុជាតិ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេច​ពន្ធ​នោះ​ទេ​ហើយ​មាន​តែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​កាន់តែ​ច្រើនឡើងៗ​។​ប្រភព​បាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ហើប​ឲ្យដឹងថា​ករណី​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហ៊ុយ សុជាតិ មេ​សាខាគយ​ខេត្តមណ្ឌលគិរី​ផងដែរ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1777 នាក់
ខែនេះ :
8235 នាក់
3 ខែនេះ :
34324 នាក់
សរុប :
159413 នាក់