ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​អំពើពុករលួយ​គយ និង​អន្ដោប្រវេសន៍ ច្រកទ្វា​ត្រពាំង​ផ្លុង ត្រូវបាន​បកអាក្រាត ​ដោយ​ឈ្មួញ ដឹក​ឆ្លងកាត់​
Mon,17 June 2019 (Time 10:12 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ត្បូងឃ្មុំ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​យោង​តាម​ការផ្សព្វផ្សាយ ដែល​បញ្ជាក់ថា ចេញ​ពី​ប្រភព ឈ្មួញ​ដឹក​ឥ​វ៉ាន់ ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុង ក្រោម​អំណាច មេ​គយ​ឈ្មោះ អួន វណ្ណ​រ៉ា បាន​សហការ យ៉ាង​ស្អិតរ​មួ​ត ជាមួយ​មន្ត្រី អន្តោប្រវេសន៍ និង​ប្រធាន ស្នាក់ការ​ច្រកទ្វារ ជម្រិត​ទារប្រាក់ ពួកគាត់​ឆៅៗ ធ្វើ​មាន​ធ្វើបាន ដោយ​ពុំ​ចេញ​វិក្កយបត្រ ឲ្យ​ឡើយ ។​

​សេចក្តីរាយការណ៍ ពី​ឈ្មួញ​ដឹក​បន្លែ​តាម ឡាន​សាំ​យ៉ុង​ពី វៀតណាម​ត្រូវ​បង់​ឲ្យ​គយ​ត្រពាំង​ផ្លុង ១៤០០០០៛ បូក​រួម​ទាំង មន្ត្រី​អន្តោរ​ប្រវេ​សន៍ និង​ប្រធាន ស្នាក់ការ​ច្រក ២៧០០០០៛ ថែម​ទៀត​។ ចំណែក​អ្នក ដឹក​ចាប់ហួយ ដូចជា​នំចំណី បាច់​ខ្សែ​ឡាំង ត្រូវ​បង់​ឲ្យ​គយ ស្នាក់ការ និង​អន្តោរ​ប្រវេ​សន៍ ៨​ម៉ឺន​រៀល ។ ចំពោះ​ឡាន កូរ៉េ​ដឹក​បន្លែ ចំណុះ​មួយ​តោន ត្រូវ​បង់​ឲ្យ​គយ ១០​ម៉ឺន​រៀល បង់​ឲ្យ អន្តោរ​ប្រវេសន៍ ៧​ម៉ឺន​រៀល នៅ​បង់​ឲ្យ ស្នាក់ការ​ទៀត ។​

​សម្រាប់​ការ ដឹក​ផលិតផល ចូល​ទៅ​លក់​នៅ ប្រទេស វៀតណាម​វិញ គឺ​ប្រភេទ​ឡាន កាំ​រី​ស្វិត​កែ​ទ្រុង ដឹក​គ្រាប់ស្វាយចន្ទី ចំណុះ​មួយ​តោន ត្រូវ​បង់​ឲ្យ​គយ និង​អន្តោរ​ប្រវេ​សន៍ ១៧​ម៉ឺន​រៀល ។ បើ​ដឹក​គ្រាប់ ស្វាយចន្ទី តាម​ម៉ូតូ​ត្រូវ បង់​មួយ​គ្រឿង ១​ម៉ឺន​រៀល ផងដែរ ។ ចំណែក​រថយន្ត ចំណុះ​៥​តោន ដឹក​គ្រាប់ស្វាយចន្ទី គឺ​មាន​អ្នក​រត់ ការបង់​មុន​ចំនួន មួយ​លាន​រៀល ទៅ​១​លាន ២០​ម៉ឺន​រៀល ដោយ​ពិនិត្យ តាម​ទំហំ​ផ្ទុក ក្នុង​ឡាន ។​

​តាម​ការអះអាង របស់​ឈ្មួញ ដឹក​ឥ​វ៉ាន់ បន្ទាប់​ពី​ដឹក ចេញ​ពី​ច្រកទ្វារ អន្តរជាតិ ហើយ​នៅ​បន្ត​បង់ ឲ្យ​ប៉ូលិ​សសេដ្ឋកិច្ច និង​គយ​ចល័ត ដែល​ស្ទាក់​ចាំ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ថែម​ទៀត ធ្វើឲ្យ​ការរក ចំណេញ​សឹង រកលុយ​ជួសជុល ឡាន​មិន​បាន ក៏មាន​ដែរ ។ សង្ឃឹមថា អង្គភាព​ប្រឆាំង អំពើពុករលួយ ដែលជា សេនាធិការ ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ទំនុកចិត្ត របស់​ប្រមុខ រាជរដ្ឋាភិបាល ពិតជា​អាច ចាត់វិធានការ ចំពោះ​មន្ត្រី ពុករលួយ​នៅ ច្រក​ត្រពាំង​ផ្លុង ដើម្បី​ជំរុញ គោលនយោបាយ កាត់បន្ថយ​ភាព ក្រីក្រ​ស្រប តាម​ផែនការ ដែល​កំណត់ ដោយ​ប្រមុខ រាជរដ្ឋាភិបាល ទទួលបាន ជោគជ័យ ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
1906 នាក់
ខែនេះ :
15875 នាក់
3 ខែនេះ :
34662 នាក់
សរុប :
186402 នាក់