ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ​និង​លោក គឹម ឈុនលី​គ្មាន​ឆន្ទៈ​បង្ក្រាប​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង​និង​ច្រក​ច័ន្ទ​មូល​
Mon,17 June 2019 (Time 09:58 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ត្បូងឃ្មុំ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ពី​មន្ត្រី​នគរបាល​ក្នុង​ស្រុក​មេមត់ បានឲ្យដឹងថា នៅ​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ែន ដេត ក៏​មាន​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​លោក ម៉ែន ដេត អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។

​ប្រភព​បានឲ្យដឹង​ទៀតថា នៅ​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ែន ដេត គឺ​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​កែច្នៃ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​មិន​ចាញ់​នៅ​ច្រក​បឹង​ជ្រោ​ង ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ នោះទេ​។ បើ​តាម​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើង​ថា លោក ម៉ែន ដេត មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ច័ន្ទ​មូល ក៏​មាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​ដ៏​រឹងមាំ​ផង​ដែរ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្តីរាយការណ៍ ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេល​៣​សប្ដាហ៍​មក​ហើយ​ដែល​ក្រុម​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ប្រើប្រាស់​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង និង​ច្រក​ច័ន្ទ​មូល យ៉ាង​ពេញបន្ទុក​។
​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​បឹង​ជ្រោ​ង ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោ​ង យ៉ាង​ពេញបន្ទុក​នៅពេល​យប់ គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។
​បើ​តាម​មន្ត្រី​នគរបាល​ក្នុង​ស្រុក​មេមត់ បាន​បង្ហើប​ឲ្យដឹងថា ខ្នងបង្អែក​រឹងមាំ​របស់​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​បឹង​ជ្រោ​ង គឺ​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​មាន​ការកត់សម្គាល់ថា ចាប់តាំងពី​លោក ជាម ច័ន្ទ​សោភ័ណ ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក លី ឡា រួច​មក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។

​ជាក់ស្ដែង​នៅ​ច្រក​បឹង​ជ្រោ​ង ក្រោម​ការគ្រប់គ្រង​របស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ និង​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ែន ដេត នៅតែ​មាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ដដែល​។

​មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់​ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការបង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​នោះទេ ហើយ​ច្រកព្រំដែន​ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រីនគរបាល​ដែល​ស្និទ្ធ​នឹង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅតែ​ជា​គោលដៅ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1761 នាក់
ខែនេះ :
15694 នាក់
3 ខែនេះ :
34407 នាក់
សរុប :
186414 នាក់