ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ​​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​
Mon,17 June 2019 (Time 09:42 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្ត​កំពង់ស្ពឺ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ  បានឲ្យដឹងថា ការ​ដែល​ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ។​

​ជាពិសេស​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​មើលរំលង​រឿងអាស្រូវ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ ដែល​បណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។​

​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ កណ្ដោល​ដុំ ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ គាប​យក​លុយ​ពី​ពួកគេ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ខ្សាច់ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោល​ដុំ បានឲ្យដឹងថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ដោះស្រាយ​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។

​ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​រថយន្ត​ភ្លៅ​៥​ដែល​ដឹក​ជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ត្រូវបាន​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ តម្រូវឲ្យ​បង់​លុយ​ពី​៤​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក៏មាន​ដែរ​។​

​សេចក្ដីរាយការណ៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោល​ដុំ ផ្លូវជាតិ​លេខ​៤ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ មិន​អាច​តវ៉ា​បាន​ឡើយ​។ ដូច្នេះហើយ​ទើប​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ពី​១០​តោន​ទៅ​២០​តោន​ក្នុង​មួយ​រថយន្ត​ដើម្បី​សល់​ប្រាក់​សម្រាប់​បង់​ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ផ្លូវជាតិ​លេខ​៤ ខេត្ត​កំពង់ស្ពឺ​។

​ប្រភព​ពី​បានឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន​មួយចំនួន​ដែល​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​លើស​ទម្ងន់​តែងតែមាន​អ្នករត់​ការសម្របសម្រួល​ជាមួយ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ ជា​មុន​ដើម្បី​កុំឲ្យ​ខាត​ពេលវេលា​។

​ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោល​ដុំ ខ្លះ​ផង​ព្រោះ​អី​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ កំពុង​សម្ងំ​ទទួល​ផលប្រយោជន៍ ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1768 នាក់
ខែនេះ :
15701 នាក់
3 ខែនេះ :
34414 នាក់
សរុប :
186421 នាក់