ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​មេ​ប៉េអឹម ខេត្ត​ស្ទឹងត្រែង បង្ក្រាប​អ្នក សារព័ត៌មាន និង​មន្ត្រី​យោធា​ដើម្បី​អ្វី​
Mon,17 June 2019 (Time 09:38 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ស្ទឹងត្រែង ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ច្បាស់ការ​មួយ​បានឲ្យដឹង​ថា​ចំណាត់កា​រលោ​កអៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ស្ទឹងត្រែង ដែល​ប្រើ​អំណាច ទាំង​កំរោល ចាប់វាយ​ខ្នោះ អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ស្របពេល ដែល​អ្នក សារព័ត៌មាន ចុះ​ថត​គំនរ​ឈើ ដែល​ស្ដុក​ទុក រាប់រយ​ដើម នៅ​ចុង​ព្រលាន យន្តហោះ​ខេត្ត ខេត្ត​ស្ទឹងត្រែង ។ ទោះបី លោក​អៀង វ៉ាន់ឌី ចាប់​អ្នកកាសែត បញ្ជូនមក បញ្ជាការ កងរាជអាវុធហត្ថ កសាង​សំណុំ រឿង​បញ្ជូន មក​សាលា ដំបូង​ខេត្ត ដើម្បី​គម្រាម​ក្ដី តែ​ត្រូវ ព្រះរាជអាជ្ញា អម​សាលា ដំបូង​ខេត្ត សម្រេច​ដោះលែង ព្រោះ​តែ​ពុំ មាន​ភស្ដុតាង អាចដាក់ បន្ទុក​ទៅលើ អ្នកកាសែត នោះឡើយ ។​

​នៅ​យប់​ថ្ងៃទី​១១ ខែ​ឧសភា ដដែល​នោះ ស្ថិតក្នុង ស្ថានភាព ស្រវឹង​ផង លោក​អៀង វ៉ាន់ឌី បាន​ប្រើ អំណាច​ចាប់ ក្រៀក​មន្ត្រី យោធា​ជាន់ខ្ពស់ ២​នាក់​ទៀត ដែល​ស្ថិតនៅ ចម្ងាយ​ពី គំនរ​ឈើ រាប់រយ​ដើម ប្រហែល ១​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ។ ក្រោយមក ក៏​តម្រូវឲ្យ កូនចៅ​ពិនិត្យ ទឹកនោម មន្ត្រី​យោធា ទាំង​ពីរ​នាក់ ដើម្បី​ស្វែងរក សារធាតុ​ញៀន ឆ្កុយ​របស់ គាត់​ទៅ ។ ទោះបី​ដឹងថា មន្ត្រី​យោធា ជាន់ខ្ពស់ ទាំង​ពីរ​រូប មាន​បេសកកម្ម ចុះ​ប្រតិបត្តិ​ការណ៍ រួម​ទាំង​ឯកសារ និង សម្ភារៈ​មួយចំនួន ក្ដី​ដែល​មជ្ឈដ្ឋាន អ្នកឃើញ ហេតុការណ៍ បាន​សម្ដែង នូវ​ការហួសចិត្ត​ថា មិនគួរ​ចាប់បញ្ជូន ទៅ​ទីបញ្ជាការ នោះទេ គួរ​ពិនិត្យ នៅនឹងកន្លែង ទើប​ជា​រឿង សមរម្យ ។​

​សកម្មភាព លោក​អៀង វ៉ាន់ឌី ខាងលើ ត្រូវបាន មហាជន ដាក់​ការ សង្ស័យថា ជា​ករណី កាង​ឈើ​ហ៊ុប រាប់រយ​ដើម ដែល​ត្រូវបាន គេ​អះអាង​ថា ជា​ឈើ ដែល​អូស ចេញពី បាត​អាង ទំនប់​វា​រី អគ្គីសនី សេ​សាន ក្រោម​ពីរ យក​មក​រក្សាទុក នៅ​ចុង​ព្រលាន យន្តហោះ​ខេត្ត ស្ទឹងត្រែង ។​

​សេចក្តីរាយការណ៍​ច្បាស់ការ​កន្លងមក​បានឲ្យ ដឹងថា ករណី​ក្រុមហ៊ុន រ៉ូយ៉ាល់ ទទួលបន្ទុក​ស្ដា​បាតអា​ង ត្រូវបាន​គេ​ដឹង យ៉ាងច្បាស់​ថា មាន​ការលួចបន្លំ នាំ​ឈើ​ចេញ ពី​តំបន់​អភិរក្ស ព្រៃឈើ​ចូល មក​ក្នុង​បាត​អាង ដើម្បី​ផ្លាស់ប្ដូរ រូបភាព​ពី បទល្មើស ព្រៃឈើ​ឲ្យ ទៅ​ជា​ឈើ ស្របច្បាប់ ស្ថិតក្រោម គោលនយោបាយ ស្ដាបា​តអាង វា​រី​អគ្គីសនី សេ​សាន​ក្រោម​ពីរ ។ តើ​មាន​ហេតុផល បែបណា នៅ​ពីក្រោយ គំនរ​ឈើ​ហ៊ុប រាប់រយ​ដើម ដែល​ស្ដុក​ទុក នៅ​ចុង​ព្រលាន យន្តហោះ ខេត្ត​ស្ទឹងត្រែង ទើប​ធ្វើឲ្យ លោក​អៀង វ៉ាន់ឌី ចាប់វាយ​ខ្នោះ អ្នកសារព័ត៌មាន ទាំង​កំរោល រហូតដល់ ចាប់​មន្ត្រី​យោធា ពីរ​រូប​ទៅ ទីបញ្ជាការ កងរាជអាវុធហត្ថ បែប​ហ្នឹង​វិញ ។ ព្រោះ​វា​ដូចជា គាប់​ជួន​គ្នា ខ្លាំងណាស់ ស្របពេល ដែល​យប់​នោះ អ្នកសារព័ត៌មាន ទាំងអស់ នៅក្នុង​ខេត្ត ត្រូវបាន​គេ អញ្ជើញ​ឲ្យ ចូលរួម​ពិសារ អាហារ​សាមគ្គី ដើម្បី​បង្ហាញ​ពី ភាពស្និទ្ធស្នាល ជាមួយ​មន្ត្រី ក្នុង​ខេត្ត​ស្ទឹងត្រែង ថែមទៀត​ផង ។​

​មានការ បញ្ជាក់ថា ប្រសិនបើ សកម្មភាព បង្ក្រាប​អ្នកកាសែត ចាប់​មន្ត្រី យោធា​២​នាក់ និង​ជប់លៀង អ្នកកាសែត ក្នុង​ថ្ងៃ​តែមួយ ដើម្បី​រក្សា សុវត្ថិភាព លួច​ដឹក​ឈើ ហ៊ុប​ចេញទេ នោះ គឺ​អ្នក​ដែល ត្រូវ​វាយខ្នោះ ចុងក្រោយ ពុំមែន​ជា អ្នកសារព័ត៌មាន និង​មន្ត្រី​យោធា ទាំង​ពីរ​នាក់ នោះទេ​! ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1769 នាក់
ខែនេះ :
8227 នាក់
3 ខែនេះ :
34316 នាក់
សរុប :
159405 នាក់