ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​កាស៊ីណូ​អន្លង់​ជ្រៃ​បើក​លេង​បញ្ជល់មាន់​អាប៉ោង​ និង​យូរ​គី​ឲ​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​លេង​ម៉ា​សេរី​
Mon,17 June 2019 (Time 04:37 PM)
ដោយ ៖ TCN TV Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ត្បូងឃ្មុំ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ថ្មីៗ​នេះ​កាស៊ីណូ​អន្លង់​ជ្រៃ បាន​ដំណើរការ​បើក​លេង​ល្បែង​ស៊ីសង ខ្នាត​ធំ​រួម​មាន​បញ្ជល់មាន់  អាប៉ោង និង​យូរ​គី​ដោយ​សេរី ។ ទីតាំង​នេះ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​សំណាក់​ភូមិ​យើង  ស្ថិតក្នុង​ភូមិ​អន្លង់់​ជ្រៃ ឃុំ​កក់​ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ ។​អ្នក​ចូល​លេង​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ មក​ពី​ក្នុង​ភូមិ -​ស្រុក​-​ខេត្ត និង​បណ្តា  ខេត្ត​-​រាជធានី សម្រុកចូល​លេង ដូច​ទឹក កំពុង បាក់​ទំនប់ ចាប់ផ្តើម​ពី​ការ​ភ្នាល់​គ្នា​ដាក់ លុយ​ធំៗ​ចាប់ពី​រាប់លាន​រៀល​បើ ដុល្លារ​វិញ​ចាប់ពី​ថ្នាក់​ពាន់​រហូតមឺ ន​សែន​ដុល្លារ ក៍មាន​ដែរ  ។
​ការកត់សម្គាល់​ឃើញ​ទៀតថា  គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​តាម ច្បាប់​អនុញ្ញាត​ទេ ពោល​គឺ​ទាំ ង​ស ម​ត្ថ​កិ ច្ច​មូលដ្ឋាន​ទាំង​អាជ្ញាធរខេត្ត  ។ បច្ចុប្បន្ន​ទីតាំង​នេះ​កំពុង​ដំណើ រការ​យ៉ាង​រលូន​ជាទីបំផុត និង​កំពុង​ពង្វក់​អ្នក​ចូល លេងឲ្យ​ប្រព្រឹត្តផ្ទុ យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​យ៉ាង​ពិតប្រាកដ ។​

​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​រស់​ភូមិ​អន្លង់់​ជ្រៃ បានឲ្យដឹងថា​តាម​ទម្លាប់​រៀងរាល់​ថ្ងៃ​ពុ ធ និង​ថ្ងៃ​សៅរ៍ អ្នក​យក​មាន់​មក​បញ្ជល់​ភា គ​ច្រើន លើ ស​លុប គឺ​ជា​ពលរដ្ឋ​ខ្មែរ ខ្លះ​ជិះ​ម៉ូតូ  និង​ខ្លះ​ជិះ​រថយន្ត បាន​ធ្វើដំណើរ មកកាន់​ទីតាំង​ខាងលើនេះ ដើម្ប​លេ ង​ល្បែង ចាក់​ភ្នាល់  ដាក់​លុយ រហូត​គេ​បានដឹងថា ភ្នាល់​រាប់រយ រាប់ពាន់ និង​រាប់ម៉ឺន​ដុល្លារ​ឯណោះ ។​

​ពួក​គាត់​បន្ត​ថា​ទីតាំង​នេះ លាក់​ភ្នែក​មហាជន​មិន​បាន​ទេ ដោយសារតែ ទម្លាប់​អ្នកលេង​ចាំបាច់ ត្រូវតែ​បញ្ចេញ សំឡេង​ហ៊ោកញ្ជ្រៀវ  លាន់​ឮ​ទ្រហឹងអឺងកង ប៉ុន្តែ​សន្តិសុខ ល្អ​ណាស់ ព្រោះតែ ទីតាំង​មួយ​នេះ​ហ៊ុំព័ទ្ធ​ដោយរ នាំ​ង​ការពា រ​យ៉ាង​មាំ តាមរយៈ​អ្នក​មាន​លុយ មានអំណាច អ្នកធំ ឈរ​នៅ​ពីក្រោយ​ខ្នង ហើយ​មិន​ប៉ាច់​ឆ្ងល់​ថា ម៉េច​បាន​ជា​សមត្ថកិច្ច​ន គរ​បាល​ប៉ុស្តិ៍  អធិការ ស្នងការ កងរាជអាវុធហត្ថ មិន​ហ៊ាន​មក​សួរនាំ  ព្រោះតែ​ជា​ឆ្នាំងបាយ ។​ឲ្យ​ប្រជាពលរដ្ឋ​រំពឹង​អ្វី  បើ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កក់​ក៏​បាន​បញ្ជាក់ថា  ប៉ុស្តិ៍​ក៏​បាន​ដឹងថា  មាន​បើក​ល្បែង​មាន់​ជល់ ភ្នាល់​ដាក់​លុយ​មែន តែ​សមត្ថកិច្ច​ប៉ុស្តិ៍​មិន​ហ៊ាន​ទៅ​សួរនាំ​ទេ ព្រោះ​អ្នក​បើក​ខ្សែ​ធំ​ណាស់ ។​

​ពួក​គាត់​អះអាង​ថា  មួយ​រយៈ​នេះ អំពើ​ចោរលួច ចោរឆក់  កំពុង​បំភិតបំភ័យ​សុវត្ថិភាព និង​ដំណេក​ពួកគាត់ អាច​ដោយសារ​ទីតាំង​បើក​លេង​ល្បែង​ភ្នា ល់​ដាក់លុ​យយ៉ាងច្រើនៗ​ខាងលើ​នេះ​ក៏​អាច​ថា​បាន ។​
​សេចក្តីរាយការណ៍​ពី​កាស៊ីណូ  ឃី​ង​រូ​ស្ទ័រ បាន​បញ្ជាក់​ឲ្យដឹងថា កា​បើក​ល្បែង នេះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​បើ​មិន​ឲ្យ​ខ្មែរ​ចូល លេង​ទេ បាន​អី​បង់​ព័ន្ធ​ជូន​រដ្ឋ សូម្បី​តែ​កាស៊ីណូ ណាហ្គា នៅ​ភ្នំពេញ ក៏ មាន​ខ្មែរ​ចូល​លេង​ដែរ ។​ដោយឡែក​ខាង​នាយកដ្ឋាន គ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​បានបញ្ជាក់​យ៉ាងច្បាស់​ថា កាស៊ីណូ​អន្លង់​ជ្រៃ​មានច្បាប់ អនុញ្ញាត​មែន តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ទេ ស​.​ជ​.​ណ ក៏​បាន​ចេញ​សេចក្តីប្រកាស​ដែរ ។​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1758 នាក់
ខែនេះ :
8216 នាក់
3 ខែនេះ :
34305 នាក់
សរុប :
159394 នាក់