ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​
Wed,01 May 2019 (Time 05:48 PM)
ដោយ ៖ ខេត្ត​កណ្តាល ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​កណ្តាល ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ខេត្ត​កណ្ដាល បាន​បើក​កកាយ​ជា​បន្តបន្ទាប់​ជុំវិញ​អំពើពុករលួយ​របស់​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ​ដែល​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​កណ្ដាល នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល នៅតែ​បន្ត​ឃុបឃិត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ថ្មីៗ​កន្លងទៅនេះ រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​កន្លែង​នោះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
​បើទោះបី​ទង្វើ​មិន​ប្រក្រតី​របស់​លោក ម៉ឹង យូ​ឡេង និង​បក្ខពួក​ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ​ទុក​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ខេត្ត​កណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើ​ប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ផងដែរ​។
​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ទេ​នោះ​គឺ​លោក ម៉ម ពិ​សិទ្ធ និង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ជាពិសេស​ការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​គួរ​បណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង ឃុបឃិត​ឲ្យ​លោក ម៉ម ពិ​សិទ្ធ ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ចំណែក​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក៏​បានឲ្យ​ដឹង​ដែរថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ គាប​យក​លុយ​ពី​ពួកគេ​តាម​របៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។
​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​បញ្ជាក់​ទៀតថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ គឺ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ក្បែរ​សាលា​ស្រុក​អង្គស្នួល មិន​អាច​តវ៉ា​បាន​ឡើយ​។

​លើស​នេះ​ទៅទៀត ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល តែង​យក​ឈ្មោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​ទៀតផង​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ដែល​ជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ប្រកបដោយ​ប្រសិទ្ធភាព​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1784 នាក់
ខែនេះ :
8242 នាក់
3 ខែនេះ :
34331 នាក់
សរុប :
159420 នាក់