ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​គយ ខេត្ត​បាត់ដំបង ឈ្មោះ យូ ហេង និង ឡេង សុខ មេគ​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង កំពុង​រួមគ្នា​ ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក​
Sat,09 March 2019 (Time 03:06 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​បាត់ដំបង (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​សេចក្ដីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា ចាប់តាំងពី​លោក យូ ហេង មក​កាន់​តំណែង ជា​ប្រធាន​សាខាគយ ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ មក​គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឡេង សុខ ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​បណ្ដាលអោយ​លោ កោ​ក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ មួយចំនួន​នាំចូល​ទំនិញ​គេច​ពន្ធ ហ្គាស ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជាពិសេស​ទំនិញ ខុស​កម្ម​សិទ្ធ​បញ្ញា​និង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក យូ ហេង ប្រធាន​សាខាគយ ខេត្ត​បាត់ដំបង ដែល​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ពេញបន្ទុក កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ​នា​ពេល​កន្លងមក​នោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ មាន​ការបែងចែក​ផលប្រយោជន៍ យ៉ាង​សប្បាយ​ក្រៃ​លេង​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ខេត្ត​បាត់ដំបង មួយចំនួន​បានឲ្យដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ ខេត្ត​បាត់ដំបង បាន​បើកដៃ​ឲ្យ​លោក យូ ហេង ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល​។​

​សព្វថ្ងៃ​នេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​នៅតែ​បណ្ដោយឲ្យ លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់ ពី​ការរិះគន់​អ្វី​ទាំងអស់​នោះ​ឡើយ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ពី មន្ត្រី​គយ នៅ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់ទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិច​ជាង​២០​ឆ្នាំ​នោះ​ទេ ព្រោះ​លោក យូ ហេង ចេះ​អែបអប​លុញ​ពង​ជាមួយ​ប្រធាន​សាខា​គយ​ខេត្ត​បាត់ដំបង គ្រប់​ជំនាន់​ដើម្បី​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ជំនាន់ លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​លោក យូ ហេង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ តាម​ច្រើន​រូបភាព ហើយ​នៅពេល​ដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បីល្បាញ ខាង​ពុករលួយ​ដដែល​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1767 នាក់
ខែនេះ :
8225 នាក់
3 ខែនេះ :
34314 នាក់
សរុប :
159403 នាក់