ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​
Sat,09 March 2019 (Time 03:02 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​កណ្តាល (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ឃុំ​ប្រាសាទ ស្រុក​សន្ទុក នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ បាន​បង្ហើប​ឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។
​ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ​។​

​តាម​ការអះអាង​របស់​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​កសិផល​មួយចំនួន​បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក ទើប​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​។
​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ស្រុក​សន្ទុក រាប់រយ​គ្រឿង​ដូច្នេះ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​នេះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​ការ​បង់​លុយ​របស់​ឈ្មួញ​និង​អាជីវករ​មិន​ទទួលបាន​វិក្កយបត្រ​ឬ​ប័ណ្ណ​បង់ប្រាក់​ឡើយ​។​

​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ មិន​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ មួយចំនួន​បានឲ្យដឹងថា រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។
​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានឲ្យដឹងថា សម្រាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ត្រូវ​បង់លុយ​ពី​៥​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​តាម​ការកំណត់​ម​មិន​អាច​គេចវេះ​បានទេ ហើយ​មិន​បាច់​ចូល​ថ្លឹង​អ្វី​ទាំងអស់​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ប្រមូល​លុយ​បាន​ជា​ច្រើន​លាន​រៀល ហើយ​អាច​មាន​ការបែងចែក​តា​ម​លំដាប់លំដោយ​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​

​ជាក់ស្ដែង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុង​ខណៈ​ដែល​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1785 នាក់
ខែនេះ :
15718 នាក់
3 ខែនេះ :
34431 នាក់
សរុប :
186438 នាក់