ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក លោក យី ថុល ​កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ខេត្ត​កណ្តាល
Sat,09 March 2019 (Time 03:10 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា លោក យី ថុល ដែល​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក កាលពី​ពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
​ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក យី ថុល បាន​យក​បទពិសោធន៍​នៃ​អំពើ​ពុករលួយ​កាល​ធ្វើជា​មេ​គយ​នៅ​ច្រក​៤០០ ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​អនុវត្តន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត យ៉ាង​គឃ្លើន​បំផុត​.​។​

​បើ​តាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តិចតួច​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បានឲ្យដឹងថា បច្ចុប្បន្ន​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ឈ្មោះ រស់ សាត ព្រមទាំង​បរិវារ​២​នាក់​ទៀត​កំពុង​គាប​យក​លុយ​ពី​ពួក​គាត់​យ៉ាង​កំរោល​។
​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​បញ្ជាក់ថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​លោក យី ថុល គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ជា​មេ​គយ​ធំៗ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក យី ថុល និង​បក្ខពួក​ជាបន្ទាន់​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពត មួយចំនួន​បានឲ្យដឹង​ថា​លោក យី ថុល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយ​ខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សូម្បី​តែ​ទឹក​ស៊ុប​ក៏​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក យ៉ាង​រាលដាល​ដោយ​មិន​គិត​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សេចក្តីរាយការណ៍​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បានឲ្យដឹង​ថា​លោក យី ថុល អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ដែល​ជា​មេ​គយ​ខេត្ត​កំពត ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេ​នោះ​គឺ​លោក យី ថុល និង​បក្ខពួក​បរិវារ​មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​ទុកឲ្យ​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1790 នាក់
ខែនេះ :
8248 នាក់
3 ខែនេះ :
34337 នាក់
សរុប :
159426 នាក់