ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​អធិការ​ក្រុង​តាខ្មៅ​មិន​ខ្លាច​ការព្រមាន​របស់​ស្នងការ​ចំពោះ​ការ​មិន​បង្ក្រាប​ល្បែងស៊ីសង​
Sat,09 March 2019 (Time 02:56 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្ត​កណ្តាល (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីនគរបាល​តូចតាច នៅ​ក្រុង​តាខ្មៅ​បាន​អោយដឹងថា​ថ្មីៗ​នេះ​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​ព្រមាន​ឲ្យ​លោក ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ លារ​ឈប់​ពី​តំណែង បើ​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​និង​ល្បែងស៊ីសង ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ក្រុង​តាខ្មៅ ។​

​ទន្ទឹមនឹងនេះ​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​បង្ហើប​ឲ្យដឹងថា លោក ស កែវ​ពិសិដ្ឋ មិន​ញញើត​នឹង​ការព្រមាន​របស់​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល នោះទេ​ព្រោះ​លោក ស កែវ​ពិសិដ្ឋ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​យ៉ាង​គឃ្លើន​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ បានឲ្យដឹងថា ល្បែងស៊ីសង​ច្រើន​ប្រភេទ​ជាពិសេស​ល្បែង​កន្ទុយលេខ​កំពុង​កើតមាន​យ៉ាង​រាលដាល​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។
​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​)​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ក្នុង​ក្រុង​តាខ្មៅ ព្រោះ​កន្លង​មក​សមត្ថកិច្ច​បង្ក្រា​ប​តែ​អ្នក​កត់​កន្ទុយលេ​ខតូច​តា​ច ចំណែក​មេ​កន្ទុយលេខ​ធំៗ​នៅ​តែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
​ជាក់ស្ដែង​ទីតាំង​កត់​កន្ទុយលេខ​មួយ​កន្លែង​ក្នុង​ផ្សារ​តាខ្មៅ​ចាស់ ក្រោម​ស្លាក​យីហោ​វេរ​លុយ​អ៊ី​ម៉ាន់​នី នៅតែ​ដំណើរការ​យ៉ាង​រលូន​ព្រោះ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ម្តងណា​សោះ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា មេ​កន្ទុយលេខ​ធំៗ​ក្នុង​ក្រុង​តាខ្មៅ សុទ្ធ​តែ​មិន​ស្និទ្ធស្នាល​ជាមួយ​លោក ស កែវ​ពិសិដ្ឋ ។
​លើស​នេះ​ទៅទៀត​ហាង​អ៊ី​ន​ធឺ​ណេត​២៤​ម៉ោង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​តាខ្មៅ មាន​បង្កប់​ល្បែងស៊ីសង​ដូចជា ភ្នាល់​បាល់ទាត់ និង​ល្បែង​អន​ឡាញ​ច្រើន​ប្រភេទ​ទៀត លោក ស កែវ​ពិសិដ្ឋ មិនដែល​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ​។ ឥឡូវ​នេះ​បើ​ទោះបី​មាន​ការព្រមាន​ពី​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល យ៉ាងណាក៏ដោយ​ក៏​លោក ស កែវ​ពិសិដ្ឋ
​អធិការ​នគរបាល​ក្រុង​តាខ្មៅ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ហើយ​បណ្ដោយ​ឲ្យ​ល្បែង​កន្ទុយលេខ និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​រាលដាល​យ៉ាងគំហុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ។​

​ជុំវិញ​រឿង​រាវ​ខាងលើ អង្គភាព​យើងខ្ញុំ​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក ស កែវ​ពិសិដ្ឋ បានឡើយ ដោយ​ខ​ល​ទូរ​សព្ទ័​ចូល​មិន​មាន​អ្នកទទួល ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1786 នាក់
ខែនេះ :
15719 នាក់
3 ខែនេះ :
34432 នាក់
សរុប :
186439 នាក់