ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់
Sun,06 January 2019 (Time 07:28 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ឧត្តរមានជ័យ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​បច្ចុប្បន្ន​ទំនិ​ញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពឹល និង​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ គឺ​ឈ្មួញ​ធំៗ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ​ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក យូ ហេង​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹង​ទៀតថា ការដែល​លោក យូ ហេង​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដោយ​មន្ត្រី​គយ​ធំៗ​ទាំងនោះ​ចាត់ទុក​លោក យូ ហេង​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។​

​កន្លង​មក​ករណី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ត្រឹម​បាន​បើក​កកាយ​ជា​បន្តបន្ទាប់​ហើយ​ឈ្មួញ​មួយចំនួន​ធ្លាប់​ប្រឈម​នឹង​ការបង្ក្រាប​ទៀតផង ។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក យូ​ហេង កាន់តែ​បានដៃ​ក្នុង​ការឃុបឃិត​ឲ្យ​មេគយ​នៅច្រ​កអូរ​ស្មាច់ ច្រក​ជាំ​និង​ច្រក​ជប់​គគីរ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុង​ការសម្រួល​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។​ផ្ទុយ​ទៅ​វិញ​លោក យូ ហេង​និង​បក្ខពួក​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​។​

​សេចក្តីរាយការណ៍ ៖​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា ការដែល​លោក គួន សុភាព​ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​គឺ​ដោយសា​រអាង​មាន​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក​យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ទេ​នោះ​គឺ​លោក គួន សុភាព​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ ។​

​ដូច្នេះ​លោក អូន​ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក យូ ហេង មេ​គយ​ខេត្ត​ឧត្ដរមានជ័យ​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​រាលដាល​តទៅ​ទៀត​ឡើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1478 នាក់
ខែនេះ :
9896 នាក់
3 ខែនេះ :
30856 នាក់
សរុប :
168871 នាក់