ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក លន់ សុផាត មាន​អំណាច​ធំធេង​កាង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​
Sun,06 January 2019 (Time 07:26 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ក្រចេះ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា​ឈ្មួញ​មួយចំនួន​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​ស្នួល​ខេត្ត​ក្រចេះ បាន​យក​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត​ធ្វើ​ជា​បង្អែក​យ៉ាងរឹងមាំ​។​

​ដូច្នេះហើយ​ទើប​ឈ្មួញ​ទាំងនោះ​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លាច​ឥទ្ធិពល​លោក លន់​សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ហើយ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះ​ទេ​។ សូម្បី​តែ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ជា​ឧកញ៉ា​និង​ជា​ឧត្តមសេនីយ៍​យោធា​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ក៏​ត្រូវ​គេ​ដឹងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក លន់ សុផាត​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​ជាក់ស្ដែង​លោក លន់ សុផាត​មិនដែល​ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ គង់ ក្រឹង​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ​គឺ​មាន​ការជួយ​សម្របសម្រួល​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹង​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​។​

​សេចក្តីរាយការណ៍​ដែល​ស្និទ្ធ​នឹង​លោក លន់ សុផាត បានឲ្យដឹង​ថា​បច្ចុប្បន្ន​លោក លន់ សុផាត​បណ្ដោយឲ្យ​មេ​នគរបាល​វរ​ការពា​រ​ព្រំដែន​មួយចំនួន​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ។​

​ក្នុងនោះ​មន្ត្រីនគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​មួយចំនួន​ដែល​មាន​លោក លន់​សុផាត​ជា​ខ្នងបង្អែក​គឺ​ពួកគេ​ហ៊ាន​បើក​ច្រករបៀង​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ចូល​មក​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ​ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។​ដូច្នេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​សេចក្ដីរាយការណ៍​ថា​ជា​បន្តបន្ទាប់​ថា​លោក លន់ សុផាត មេ​នគរបាល​ខេត្ត​ក្រចេះ​គឺជា​បង្អែក​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​យោធា​នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ​២០៤​បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹង​នៅតែ​បន្ត​សកម្មភា​ពប្រ​មូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទាំង​យប់​ទាំង​ថ្ងៃ​។ ការ​ដែល​មេ​ឈ្មួញ គង់ ក្រឹង​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លន់​សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ក៏ដូចជា​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ និង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្ត​ក្រចេះ សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក លន់ សុផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ​ទើប​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
161 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1794 នាក់
ខែនេះ :
8252 នាក់
3 ខែនេះ :
34341 នាក់
សរុប :
159430 នាក់