ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​យ៉ាង​ពេញបន្ទុក​
Sun,06 January 2019 (Time 07:24 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្ត​បន្ទាយមានជ័យ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​តាម​ការ​បង្ហើប​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ហ៊ុយ​សុជាតិ ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយ​ប៉ែត​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ​សុជាតិ បានឲ្យដឹងថា ការដែល​លោក ហ៊ុយ សុជាតិ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​សេចក្តីរាយការណ៍ ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ទៀត​ថា​លោក ហ៊ុយ សុជាតិ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណាង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ជា​តំណែង​ត្រូវប៉ាន់​យ៉ាងខ្លាំង​។

​ប្រហែល​ដោយសារ​លោក ហ៊ុយ សុជាតិ​ចំណាយ​ដើមទុន​យ៉ាងច្រើន​នោះ​ហើយ​ទើប​បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ​កំពុង​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ហើយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាង​នេះ​ទៅ​ទៀត​លោក ហ៊ុយ សុជាតិ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផង​ដែរ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។​

​មន្ត្រី​គយ​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​បង្ហើប​ឲ្យដឹងថា​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​កាន់តែ​ច្រើនឡើងៗ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ហ៊ុយ សុជាតិ​និង​បក្ខពួក​។

​ផ្ទុយ​ទៅ​វិញ​លោក ហ៊ុយ សុជាតិ​និង​បក្ខពួក​បាន​ប្រើ​អំណាច​គាបសង្កត់​ឈ្មួញ​តូចតាច អាជីវករ​តូចតាច​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។​

​ដូច្នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ហ៊ុយ សុជាតិ​មេ​គយ​ច្រក​ប៉ោយប៉ែត​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ហើយ​ប្រជាពលរដ្ឋ​ដែល​អូសរ​ទេះ​ដឹកជញ្ជូន​ទំនិញ​ក៏ ធ្លាប់​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ផងដែរ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក​គុណ ញឹម មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខ្លះ​ផង​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ហើយ​ថែមទាំង​មាន​ករណី​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ ដូច្នេះ​លោក អូន​ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម​ដែលជា​មេ​គយ​ធំៗ មិន​គួរ​បណ្ដោយ​ឲ្យ​លោក ហ៊ុយ សុជាតិ​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1767 នាក់
ខែនេះ :
15700 នាក់
3 ខែនេះ :
34413 នាក់
សរុប :
186420 នាក់