ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​
Sun,06 January 2019 (Time 07:23 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


រាជធានី​ភ្នំពេញ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ ថ្មីៗ​កន្លងទៅ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន​ព្រមទាំង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​មក​ស្តុក​ទុក​តាម​ឃ្លាំង​ក្នុង​ទឹកដី​ខណ្ឌ​ចំការមន​យ៉ាង​កំរោល​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ជាង​នេះ​ទៅ​ទៀត​លោក​នឹម ផល្លី តែង​ប្រើប្រាស់​ឈ្មោះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​និង​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មក​ប្រើប្រាស់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ ក្រុម​អាជីវករ​និង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់​ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

​សេចក្តីរាយការណ៍ ៖ ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក នឹម​ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​អត់ធ្មត់​តទៅ​ទៀត​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី ជា​បន្តបន្ទាប់​។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក នឹម​ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន និង​បក្ខពួក​បរិវារ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក នឹម ផល្លី​បង្កើន​សកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ជា​មិន​ខាន​ព្រោះ​លោក នឹម ផល្លី​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​ក្នុង​ខណ្ឌ​ចំការមន បានឲ្យដឹងថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក នឹម ផល្លី​បាន​ចាត់តាំង​មន្ត្រី​គយ​ស្និទ្ធ​នឹង​ខ្លួន​៥​ទៅ​៦​នាក់​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ចូល​ទឹកដី​ខណ្ឌ​ចំការមន​ក៏​ដូចជា​ដើរ​គាប​យក​លុយ​ពី​ម្ចាស់​ឃ្លាំង​ឬ​ទីតាំង​ស្តុក​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ បើទោះបី​ឈ្មួញ​និង​អាជីវករ​បង់ពន្ធ​ទំនិញ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​យ៉ាងណាក៏ដោយ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​មន្ត្រី​គយ​បក្ខពួក​លោក នឹម​ផល្លី ក្នុង​មួយ​គ្រឿង​ពី​១៥០​ទៅ​២៥០​ដុល្លារ​នោះ​ទេ​។​

​សកម្មភាព​នៃ​អំពើពុករលួយ​របស់​លោក នឹម ផល្លី​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ដែល​ដឹក​ជញ្ជូន​ទំនិញ​តាម​ច្រក​ព្រំដែន​ចូល​មក​ស្តុក​ទុក​ក្នុង​ទឹកដី​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ព្រោះ​ពួកគេ​ចំណាយ​លុយ​លើ​តុ​ក្រោម​តុឲ្យ​លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន​ព្រមទាំង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ឡើយ ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក នឹម ផល្លី​មេ​គយ​ខណ្ឌចំការមន​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1764 នាក់
ខែនេះ :
8222 នាក់
3 ខែនេះ :
34311 នាក់
សរុប :
159400 នាក់