ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក កែវ ចិន្ដា ហៅ​ធូ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​
Fri,04 January 2019 (Time 08:32 AM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​មណ្ឌលគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា មកដល់​ពេលនេះ​លោក​ឧត្តមសេនីយ៍ត្រី កែវ ចិន្ដា ហៅ​ធូ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទេ​នោះ​គឺ​មិន​ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ជាងនេះទៅទៀត​កន្លងមក​លោក​ផ្កាយ​១ កែវ ចិន្ដា​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ជា​ច្រើន​នាក់​ក្នុង​ការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។​

​ជាពិសេស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក កែវ​ចិន្ដា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក កែវ ចិន្ដា​បាន​ដឹកជញ្ជូន​ឈើ​២​គោយន្ត​កែច្នៃ​ពី​ចំណុច​ឡង់​ណេះយកទៅ​ផ្ទេរដាក់​រថយន្ត​សាំ​យ៉ុង​៣​គ្រឿង​នៅ​ពូ​ត្រុំ ភូមិ​ថ្មី​ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​យ៉ាង​រលូន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​បានឲ្យ​ដឹង​ដែរ​ថា​លោក កែវ ចិន្ដា​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ស្ទើរ​រាល់​យប់​ព្រោះ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ពូ​ត្រុំ ភូមិ​ថ្មី បានឲ្យដឹងថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កែវ ចិន្ដា​បង្កើប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​ដោយសារ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ទោឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ទេ​នោះ​គឺ​លោក កែវ​ចិន្ដា​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រភព​បានឲ្យដឹងថា ការដែល​លោក កែវ ចិន្ដា​ហ៊ាន​ប្រើប្រាស់​តួនាទី​ជា​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​គឺ​អាង​មាន​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ជា​បង្អែក​រឹងមាំ​ហើយក៏​មាន​ការយោគយល់​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ទៀត​ផង​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេត​សាវឿ​ន​អគ្គស្នងការន​គរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កែវ ចិន្ដា​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​ក្នុង​ខណៈ​ដែល​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1765 នាក់
ខែនេះ :
8223 នាក់
3 ខែនេះ :
34312 នាក់
សរុប :
159401 នាក់