ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​
Fri,04 January 2019 (Time 08:31 AM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្តសៀមរាប ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ឧត្ដរមានជ័យ​និង​ខេត្តព្រះវិហារ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ធំៗ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ការ​ដែល​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​ពេញបន្ទុក​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក ម៉ុង ប៊ុន​លីម​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។​ក្នុងនោះ​ឈ្មួញ​ឈ្មោះ ធឹ​ម លាង​ស្រេង​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​គេ​ដឹងថា អាង​មាន​លោក ទា គឹម​សុទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ជា​បង្អែក​យ៉ាងរឹងមាំ​។​

​សេចក្តីរាយការណ៍ ៖​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប​បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​កំពុង​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ​ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​ស្ទើរ​រាល់​យប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​អាច​បន្ត​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផងដែរ​។​

​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ទេ​នោះ​គឺ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​មិន​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ​ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​សេចក្តីរាយការណ៍ ៖​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បានឲ្យដឹងថា ជា​រៀងរាល់​យប់​ពួក​គាត់​តែង​ឃើញ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ​២​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​ស្វាយ​លើ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប​។​

​នៅពេល​ប្រមូល​ទិញ​ស្តុក​ទុក​បាន​ច្រើន​ទើប​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន​ហើយ​ឈ្មោះ នៅ ចាន់​គាន និង​ឈ្មោះ ចេង​ត្រូវ​ជា​បងថ្លៃ​របស់​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​គឺជា​អ្នក​ប្រមូល​ទិញ​ឈើ​ក្នុង​ខេត្ត​ព្រះវិហារ​។

​ចំណែក​នៅក្នុង​ក្រុង​សៀមរាប​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មាន​មេការ​ម្នាក់​ឈ្មោះ ពៅ​គឺជា​អ្នកមើលការខុសត្រូវ​ទៅលើ​សកម្មភាព​លក់​ចែកចាយ​ឈើ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​យ៉ាង​រលូន​។​

​សេចក្តីរាយការណ៍ ៖​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បានឲ្យដឹង​ថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​គឺជា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ពី​ខេត្តព្រះវិហារ​យក​មក​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុងក្រុង​សៀមរាប​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​មេ​ឈ្មួញ ធឹ​មលាង​ស្រេង ប្រមូល​ទិញ​ឈើ​នៅ​ក្នុងស្រុក​ឆែ​ប ខេត្តព្រះវិហារ​គឺ​ឈើ​ដែល​ប្រជាពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​លោក ម៉ុង ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ចំណែក​លោក ទា​គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​ទទួល​ផលប្រយោជន៍​ពី​លោក ម៉ុង ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប និង​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង​យ៉ាង​សុខ​ស្រួល​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1784 នាក់
ខែនេះ :
15717 នាក់
3 ខែនេះ :
34430 នាក់
សរុប :
186437 នាក់