ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
មេ​ឈ្មួញ ឧកញ៉ា សឹង សំអុល កើន​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​
Fri,04 January 2019 (Time 08:29 AM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​មណ្ឌលគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​បានឲ្យដឹងថា រយៈពេល​ប្រមាណ​មួយ​ខែ​កន្លងទៅ​នេះ​មេ​ឈ្មួញ សឹង សំអុល​ដែលមាន​ងារ​ជា​ឧកញ៉ា ហើយ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ផង​នោះ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​រាប់សិប​រថយន្ត​យី​ឌុប​និង​រថយន្ត​ប្រភេទ​វ៉េ​អង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​សេចក្តីរាយការណ៍ ៖​បានឲ្យដឹង​ទៀតថា ឈើ​ទាំង​នោះ​ត្រូវ​មេ​ឈ្មួញ សឹង សំអុល​កាប់​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​អន្ទ្រង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក និង​ព្រៃ​អភិរក្ស​ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញែក​។​ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភគ៌​ព្រមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌​ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ សឹង សំអុល​ដឹកជញ្ជូន​ឈើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​។​

​សេចក្តីរាយការណ៍ ៖​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល​បាន​បង្ហើប​ឲ្យដឹង​ថា​បើ​ទោះបី​នៅក្នុង​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​និង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ក៏ដោយ ក៏​មេ​ឈ្មួញ សឹង​សំអុល នៅតែ​មាន​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រមាណ​មួយ​ខែ​កន្លងទៅ​នេះ​មេ​ឈ្មួញ សឹង សំអុល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​រំខាន​ឡើយ ។ ជា​ញឹកញាប់​មេ​ឈ្មួញ សឹង សំអុល​តែងមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។​

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី​បាន​លើកឡើង​ថា ទោះបី​មេ​ឈ្មួញ សឹង សំអុល​មានឈ្មោះ​ក្នុង​បញ្ចីខ្មៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ក្នុង​ការបំផ្លាញ​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​រហូត​មកដល់ពេលនេះ​ឧកញ៉ា សឹង សំអុល​នៅតែ​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ។

​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល កំពុង​ធ្វ​ឲ្យ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​សឹង សំអុល​ដែលមាន​ខ្នងបង្អែក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​ទេ​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ក៏​ដូច​ជា​មន្ត្រី​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​លើកឡើង​ថា​ទាល់តែ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ សឹង សំអុល​អាច​បន្ត​សកម្មភាព​កាប់​ឈើ​ពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ប្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញែក​ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

​ចំណែក​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​សម្ងំ​ស្ងាត់ឈឹង​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ សឹង សំអុល​កាប់​ឈើ​ក្នុង​ស្រុក​កោះ​ញែក​ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1791 នាក់
ខែនេះ :
8249 នាក់
3 ខែនេះ :
34338 នាក់
សរុប :
159427 នាក់