ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
អភិបាល​ស្រុក​កំពង់ស្វាយ លោក អ៊ុន បុត្រ នៅ​ពីក្រោយ​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​
Fri,04 January 2019 (Time 08:26 AM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​កំពង់ធំ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹកជម្រក​ត្រី​ពង​កូន​ក្នុង​តំបន់ហាមឃាត់​រាប់សិប​ហិកតា​កំពុង​ត្រូវបាន​អ្នកមាន​លុយ អ្នកមាន​អំណាច​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​កំរោល​។​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​អ្នកមាន​លុយ អ្នកមាន​អំណាច​អាច​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​គឃ្លើន​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុន បុត្រ​អភិបាលស្រុក​កំពង់ស្វាយ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​ចំណែក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​គោ​ស្រុក​កំពង់ស្វាយ យ៉ាង​រាលដាល​ក្នុង​ខណៈ​ដែល​ដី​មាន​តម្លៃ​ខ្ពស់​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​គោ​មានដូចជា ទី​១-​លោក អ៊ុន បុត្រ អភិបាល​ស្រុក​កំពង់ស្វាយ​, ទី​២-​លោក ស្រី​ណាល់ មេឃុំ​កំពង់​គោ​, ទី​៣-​លោក ឈុត ប៊ុន​ថាំ ជំទប់ទិ​១, ទី​៤-​លោក យ៉េន​ម៉ង ប្រធាន​សហគមន៍​, ទី​៥-​លោក ប៊ុន នី ហៅ​ប៊ី​មេកា​រនាំ​ត្រាក់ទ័រ​ចូល​ឈូសឆាយ​, ទី​៦-​លោក គួ​ក គឿន​អ្នក​ឈូសឆាយ​ព្រៃ​លិច​ទឹក​, ទី​៧-​លោក សៅ វណ្ណ​សិរីវុធ​នាយ​សង្កាត់រដ្ឋបាលជ​ល​ផល​កំពង់ស្វាយ​, ទី​៨-​ឈ្មោះ តា​ប៉ែត​ជា​អ្នកទទួល​លុយ និង​ទី​៩-​ឈ្មោះ យ៉ុន​ជា​មេការ​នាំ​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក​។​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ក្រុម​មន្ត្រី​និង​ជនល្មើស​ដែល​មានឈ្មោះ​ដូច​ខាងលើ​នេះ​គឺ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នៅ​ភូមិ​ព្រះ​ស្នែង អូរ​ចេះ ខាងជើង​ស្ទឹងសែន ឃុំ​កំពង់​គោ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​កន្លងមក​ក្រុម​មន្ត្រី​និង​ជនល្មើស​ដែល​មានឈ្មោះ​ដូច​ខាងលើ​នេះ​តែង​គេចផុត​ពី​សំណាញ់​ច្បាប់​ទើប​ពួកគេ​ហ៊ាន​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​ក្នុងស្រុក​កំពង់ស្វាយ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុន បុត្រ​អភិបាលស្រុក​កំពង់ស្វាយ​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ឬ​ជនល្មើស​ណា​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​លោក សុខ លូ​អភិបាល​ខេត្ត​កំពង់ធំ​គួរ​ពិនិត្យ​ឡើងវិញ​អំពី​បញ្ហា​នេះ​ព្រោះ​អត្តសញ្ញាណ​មន្ត្រី​ពុករលួយ​និង​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ឃុំ​កំពង់​គោ​ស្រុក​កំពង់ស្វាយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លាតត្រដាង​ជា​សាធារណៈ រួចទៅហើយ​។ ក្នុងនោះ​លោក អ៊ុន បុត្រ អភិបាល​ស្រុក​កំពង់ស្វាយ​គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ជុំវិញ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​លោក អ៊ុន បុត្រ មិន​អាច​ដោះសា​យករួចខ្លួន​បានទេ ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
133 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1766 នាក់
ខែនេះ :
8224 នាក់
3 ខែនេះ :
34313 នាក់
សរុប :
159402 នាក់