ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​មេ​ឈ្មួញ តាំង អៀង មាន​ខ្នងបង្អែក​រឹងមាំ​បន្តសកម្មភាព​​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់ យ៉ាង​រាលដាល​
Tue,01 January 2019 (Time 04:34 PM)
ដោយ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ពោធិ៍សាត់ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ តាំង អៀង​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​យ៉ាង​រាលដាល​ដោយ​សារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​សេចក្តីរាយការណ៍ បានឲ្យដឹង​ទៀត​ថា​មេ​ឈ្មួញ តាំង អៀង​បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព​ដែល​ហួស​សុពលភាព​ជា​យូរ​មកហើយ​នោះ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាល​វែង​និង​ចេញពី​ស្រុក​ភ្នំក្រវាញ តាម​ផ្លូវជាតិ​លេខ​៥៥ យ៉ាង​គគ្រឹកគគ្រេង​។​កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ធ្លាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​មួយចំនួន​នៅក្នុង​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ​តាំង អៀង មិនដែល​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​សេចក្តីរាយការណ៍ ពី​មន្ត្រី​មន្ទីរ​កសិកម្ម​និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ តាំង អៀង​អាច​បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ​វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​លោក ប៉ាន់ មរកត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ផងដែរ ។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​កំពុង​ប្រឈម​នឹង​សេចក្ដីវិនាស​ជា​បន្តប​ន្ទា​ប់​ចៀស​មិន​ផុត​ឡើយ​។​

​ផ្ទុយទៅវិញ មេ​ឈ្មួញ តាំង អៀង​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​កំពុង​ចាត់ទុក​មេ​ឈ្មួញ​តាំង អៀង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។​
​ឈ្មួញ​ឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ មួយចំនួន​បានឲ្យដឹង​ថា​មន្ត្រី​រដ្ឋបា​ល​ព្រៃឈើ មន្ត្រី​បរិស្ថាន​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​តាំង អៀង​នោះទេ​បើទោះបី​ឈ្មួញ​ម្នាក់​នេះ​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស​របស់​មេ​ឈ្មួញ ទ្រី ភាព​ដែល​ហួស​សុពលភាព​ដើម្បី​ដឹកជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ក៏ដោយ ។ សូម្បីតែ​លោក ម៉ៅ​ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ តាំង អៀង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។​

​ជាងនេះទៅទៀត លោក កែវ អូ​ម៉ាលី​ស្ស​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ តាំង​អៀង​ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ​និង​ស្រុក​វាលវែង បាន​លើកឡើង​ថា​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​ទាំង​២​នេះ​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ក៏​ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់​គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យស្រប​ទៅ​តាម​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល នោះទេ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1803 នាក់
ខែនេះ :
8261 នាក់
3 ខែនេះ :
34350 នាក់
សរុប :
159439 នាក់