ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​
Tue,01 January 2019 (Time 04:32 PM)
ដោយ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ពោធិ៍សាត់ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹង​ថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​កាណូត​ម៉ាស៊ីន​៦ អូស​អួន​ហ៊ុម​បណ្ដោយ​វែងៗ​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​ពួក​គាត់​ហើយ​គ្មាន​មន្ត្រី​រដ្ឋបាល​ជលផល​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កណ្ដៀង លោក ស្វាយ សំអាត​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ដែល​ជា​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ចំណែក​លោក ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក ឡាយ វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​លោក ភុំ វិមល​មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ​-​ឃុំ​ក្នុងស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹង​ថា​នៅ​មុន​ពេល​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង គឺ​មន្ត្រី​រដ្ឋបាល​ជលផល​តែង​ទូរស័ព្ទ​ប្រាប់​ក្រុម​ជនល្មើស​ឲ្យ​ពន្លិច​ឧបករណ៍​ខុស​ច្បាប់​ចូល​ក្នុង​ទឹក​ដើម្បី​ចៀសផុត​ពី​ការបង្ក្រាប ។ ដូច្នេះហើយ​ទើប​កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ សមត្ថកិច្ច​នគរបាល​និង​មន្ត្រី​មន្ទីរ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បង្ក្រាប​បាន​តែ​បទ​ល្មើស​តូចតាច​ហើយ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​កាណូត ម៉ាស៊ីន​៤​និង​កាណូ​ម៉ាស៊ីន​៦​អូស​អួន​ហ៊ុម​ចាប់​ត្រី​នៅ​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។​

​ប្រជា​នេសាទ​ក្នុងស្រុក​កណ្ដៀង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន​អគ្គនាយក​រដ្ឋបាល​ជល​ផល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង​ជា​បន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ដដែល​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បានឲ្យដឹង​ថា​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​គឺ​ដោយសារ​ពួកគេ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​កន្លង​មក​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​បានឲ្យដឹង​ថា​សម្រាប់អួ​ន​ហ៊ុ​មមួយ​វង់​ដែល​ប្រើ​កាណូត​ម៉ាស៊ីន​៦​សម្រាប់​អូស​គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​រដ្ឋបាលពី​៥០​លាន​ទៅ​៦០​លាន​រៀល​ឬ​រាប់​ម៉ឺន​ដុល្លារ​ទើប​អាច​គេចផុត​ពី​ការបង្ក្រាប​។​

​ដូច្នេះហើយ​ទើប​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង យ៉ាង​មហន្តរាយ​ហើយ​លោក ឡាយ វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​លោក ភុំ វិម​ល​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​កំពុង​សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម ។​

​រីឯ​លោក ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​មិន​ខ្វល់​ពី​ការព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ជុំវិញ​បញ្ហា​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​លោក​ម៉ៅ ធនិន អាង​មាន​ខ្នងបង្អែក​រឹងមាំ​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1789 នាក់
ខែនេះ :
8247 នាក់
3 ខែនេះ :
34336 នាក់
សរុប :
159425 នាក់