ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​ឧកញ៉ា​ស៊ី គង់​ទ្រី​វ និង​ជំទាវ​ហុង​ស៊ួន រំលោភបំពាន​យក​ដី​ប្រជាពលរដ្ឋ​៤៩​គ្រួសារ ផ្អើល​ខេត្ត​ព្រះសីហនុ​
Tue,01 January 2019 (Time 04:30 PM)
ដោយ ៖ TCN TV Online (ចំនួនអ្នកអាន: 1នាក់)


​ខេត្ត​ព្រះសីហនុ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​ម្ចាស់​ផ្សារ​នាគ​មាស​និង​ផ្សារ​ម៉ុង​ឌី​យ៉ាល់​និង​ជំទាវ​ហុង​ស៊ួន​ពេលនេះ​កំពុងតែ​មាន​ឈ្មោះ​បោះ​សម្លេង​ជា​បន្តបន្ទាប់​ពី​ករណី​រំលោភ​បំពាន​យក​ដី​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ផ្អើល​ពេញ​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ប្រភព​ព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យដឹងថា​? រឿងរ៉ាវ​ទំនាស់​ដី់​លំនៅដ្ឋាន​ទំហំ​៥៤,២០៨​ម៉ែ​ឋ​ត្រ​ការ៉េ​និង​ដីស្រែ​ទំហំ​៤០១.៦០០​ម៉ែត្រការ៉េ​ស្ថិតនៅ​ភូមិ​៦ ( អតីត​ស្ពាន​ឆេះ ) សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ដែល​បាន​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​បាន​ក្លាយ​ជា​ការ​ឈឺចាប់​យ៉ាង​អយុត្តិធម៌​ជាទីបំផុត​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​នៅក្នុង​តំបន់​ខាងលើ​នេះ​អ្នកខ្លះ​ត្រូវបាន​ចាប់ខ្លួន​ជាប់គុក​ជាប់ច្រវ៉ាក់​គ្មាន​ស្រាកស្រាន​ដោយសារ​តែ​អំណា​ចទឹក​ប្រាក់របស់​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​បាន​ប្រើ​សិទ្ធិ​និង​អំណាច​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​មក​ដកហូត​យក​ដី​ពី​ពួកគាត់ ( ប្រជាពលរដ្ឋ ) ដែល​កំពុងតែ​រស់នៅ​អាស្រ័យ​ផល​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ​ហើយ​បែរ​ជា​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​មក​អះអាង​ថា​ជាដី​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១១​ដោយបាន​ប្រើប្រាស់​កងកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទៅ​ចុះ​ដេញ​ប្រជាពលរដ្ឋ​បង្ខំ​ឱ្យ​រុះរើ​លំនៅដ្ឋាន​និង​ចាកចេញ​ពី​ភូមិដ្ឋាន​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​ទន់ខ្សោយ​យកទៅ​ដាក់​គុក​គ្មាន​ពេល​ស្រាក​ស្រា​ន​នោះឡើយ​??​។​
 
​សេចក្តីរាយការណ៍ ៖ ខាងលើ​បាន​បញ្ជាក់ទៀតថា​?​ប្រជាពលរដ្ឋ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ​បាន​កើតឡើង​រវាង​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ជាមួយ​នឹង​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​នេះ​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​បន្ទាប់ពី​មាន​ការ​លួច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​នៅក្នុង​ឆ្នាំ​២០១១​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​សូ​សុខ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​ព្រះសីហនុ​ដោយ​មាន​ភាពមិនប្រក្រតី​ព្រោះតែ​សំអាងថា​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​មានប័ណ្ណ​តូច​មួយ​នៅ​ឆ្នាំ​១៩៩៤​ដែល​ចាស់រ​ហែក​ដាច់​ដោយ​ដុំៗ​ទៅ​ហើយ​នោះ​គឺ​កាន់តែ​ពុំ​សម​ហេតុផល​ទាល់តែសោះ​។​រហូតមកដល់​ពេលនេះ​ពុំទាន់​មាន​ដំណោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​ក្រោយពេល​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឱ្យបាន​ឆាប់​ទាន់ពេលវេលា​ប៉ុន្តែ​អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត​មីន​នៅ​តែ​មិនទាន់មាន​ចំណាត់ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ទេ​។​
 
​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​១- ឈ្មោះ​គង់​សាវុធ , ២- ឈ្មោះ​សឿន​សាង , ៣- ឈ្មោះ​សៀង​រ៉េ​ន​និង​៤- ឈ្មោះ​មឿន​កង​គឺជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​ជានិច្ច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​និង​ត្រូវការ​សម្តេច​តេជោ​ហ៊ុន​សែន​ជា​មេដឹកនាំ​ប្រទេស​ជាតិ​ជា​រៀងរហូត​ព្រោះ​តែ​សម្តេច​តេជោ​សែន​តែងតែ​មាន​ទឹកចិត្តស​ណ្តោ​ស​ប្រោសប្រណី​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ដោយ​បាន​ដោះស្រាយ​គ្រប់​បញ្ហា​ថែម​ទាំង​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​និង​ទីជម្រក​ដល់​ពួក​គាត់​រស់នៅ​ឱ្យបាន​សមរម្យ​និង​មាន​ភាពសុខសាន្ត
​ទៀតផង​។
 
​ប៉ុន្តែ​បែរជា​ពួក​មន្ត្រី​ខិលខូច​មួយចំនួន​ប្រព្រឹត្ត​ទង្វើ​អាក្រក់​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​មានការ​ថ្នាំងថ្នាក់​ដែល​សម្តេច​តេជោ​សែន​បាន​ជ្រាប​អំពី​រឿង​នេះ​គឺ​ព្រោះតែ​ការខឹង​គោ​ទៅ​វាយ​រទេះ​នេះ​ហើយ​ដែល​សម្តេច​តេជោ​សែន​បាន​ធ្វើ​ការព្រមាន​ខ្លាំងៗ​ទៅលើ​មន្ត្រី​ខិលខូច​និង​មន្ត្រី​ពុករលួយ​ឱ្យ​ចេះ​ភ្ញាក់រលឹក​ឱ្យ​ចេះ​កែខ្លួន​ជម្រុះ​ទង្វើ​អាក្រក់​កន្លងមក​ចោល​ហើយ​ខិតខំ​សាង​អំពើ​ល្អ​ឡើង​វិញ​ជាពិសេស​សម្តេច​តេជោ​សែននាយករដ្ឋមន្ត្រី​បាន​ដាស់តឿន​ជម្រុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​គឺ​ត្រូវតែ​ទទួលុខុសត្រូវ​និង​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​បញ្ហា​វិវាទ​ដីធ្លី​ដើម្បី​កុំឱ្យ​កើត​មាន​បដិវត្ត​ដីធ្លី​នេះ​ជា​បន្តបន្ទាប់​ទៀត​។​
 
​សូមបញ្ជាក់​ថា​? ប្រជាពលរដ្ឋ​ទាំង​៤៩​គ្រួសារ​សំណូមពរ​សុំ​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដែនដី​ឆាប់​បាន​ចុះ​ដល់​មូលដ្ឋាន​កើតហេតុ​ទំនាស់​និង​ពិនិត្យ​ឡើងវិញ​នីតិវិធី​ក្នុង​ការកសាង​ប័ណ្ណ​កម្មសិទ្ធិ​ទាំងអស់​ឱ្យ​មាន​ភាពប្រក្រតី​និង​យុត្តិធម៌​ជូន​ដល់​ពួកគាត់​ព្រោះ​ចំណុច​ដី​ទាំងនោះ​សព្វថ្ងៃ​ក្រុមហ៊ុន​ចិន​កំពុងតែ​កសាង​សំណង់​ធំៗ​ជា​បន្តបន្ទាប់​ហើយ​បើ​មាន​ការយឺតយ៉ាវ​នៅពេល​រកឃើញ​កំហុសឆ្គង​ពី​មន្ត្រី​ចេញ​ប័ណ្ណ​មិន​ប្រក្រតី​តើ​អ្នកណា​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ​កំពុង​ស្នើសុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មេត្តា​ជួយ​ដោះស្រាយ​បញ្ចប់​ឱ្យបាន​ឆាប់​ព្រោះ​ឧកញ៉ា​ស៊ី​គង់​ទ្រី​វ​និង​ជំទាវ​ហុង​ស៊ួន​កំពុង​ឃុបឃិត​មន្ត្រី​បិទបាំង​ឯកសារ​ក្លែងក្លាយ​មួយចំនួន​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដើម្បី​ត្រៀម​យក​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​លក់​ឱ្យ​ក្រុម្ហ៊ុន​ចិន​ដែល​ធ្វើឱ្យ​ពួកគាត់​កាន់តែ​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថែម​ទៀត​ដូចនេះ​ប្រជាពលរដ្ឋ​សង្ឃឹម​ជឿ​ជា​លើ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែ់ល​សម្តេច​តេជោ​សែន​បង្កើតឡើង​សម្រាប់ទទួ​ល​ការដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​នៅពេល​ខាងមុខ​នេះ ។​

​អង្គភាព​យើងខ្ញុំ​មិន​អាច​សូម​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ ដើម្បី​បកស្រាយ​ជុំវិញ​ករណី​នេះ​ទេ ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1793 នាក់
ខែនេះ :
8251 នាក់
3 ខែនេះ :
34340 នាក់
សរុប :
159429 នាក់