ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​
Mon,05 February 2018 (Time 01:09 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ប្រភពពី​មន្ត្រី​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ទើប​អ្វីៗ​ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ទី ប៊ុន​ឡង់ ទំនងជា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​អគ្គនាយក​គយ ទៅទៀត​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។​

ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដឹក​កសិផល​ដូចជា ផ្លែស្វាយ​ចេញទៅ​ស្រុក​សៀម ត្រូវ​បង់លុយ​ក្នុង​មួយ​រទេះ​ចាប់ពី​៥០០០​រៀល ក្នុង​១​រ៉ឺម៉ក​ចាប់ពី​១០០០០​រៀល​ទៅ​១៥០០០​រៀល ចំណែក​អ្នក​ដឹក​តាម​រថយន្ត​នីសា​ន់ រថយន្ត​សាំ​យ៉ុង ឬ​រថយន្ត​កូរ៉េ​ត្រូវ​បង់លុយ​ពី​២០០០០​រៀល​ដល់​៣០០០០​រៀល​ទើប​អាច​ឆ្លងដែន​ចូល​ស្រុក​សៀម​បាន​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ កំពុង​រង​ការរិះគន់​យ៉ាង​ពេញបន្ទុក ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

អំពើពុករលួយ​ធំ​បំផុត​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ហោប៉ៅ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។ ក្រៅពីនេះ​ក៏មាន​សេចក្ដីរាយការណ៍​ពី​រឿង​លោក ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែល​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​នោះឡើយ​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1469 នាក់
ខែនេះ :
9887 នាក់
3 ខែនេះ :
30847 នាក់
សរុប :
168862 នាក់